ពៅ សក្តិសិទ្ធិ និងសរ រាជសីហ៍ ប៉ះថៃលើសង្វៀនអន្តរជាតិថ្ងៃសៅរ៍ខានស្អែក
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ មេសា ខានស្អែកនេះ ប្រដាល់អន្តរជាតិរបស់ក្រុមហ៊ុនខារ៉ាបាវ មិនទាន់មានការប្រកួតដណ្ដើមខ្សែក្រវាត់នៅឡើយទេ បន្ទាប់ពីរកឃើញ
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ មេសា ខានស្អែកនេះ ប្រដាល់អន្តរជាតិរបស់ក្រុមហ៊ុនខារ៉ាបាវ មិនទាន់មានការប្រកួតដណ្ដើមខ្សែក្រវាត់នៅឡើយទេ បន្ទាប់ពីរកឃើញ
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ មេសា ខានស្អែកនេះ ប្រដាល់អន្តរជាតិរបស់ក្រុមហ៊ុនខារ៉ាបាវ មិនទាន់មានការប្រកួតដណ្ដើមខ្សែក្រវាត់នៅឡើយទេ បន្ទាប់ពីរកឃើញកីឡាករឡាវជាម្ចាស់ជើងឯក គឺមានតែការប្រកួតលក្ខណៈមិត្តភាពប៉ុណ្ណោះ ។ សមាសភាពកីឡាករដែលត្រូវបង្ហាញមុខក្នុងព្រឹត្តិការណ៍នេះរួមមាន កីឡាករជើងខ្លាំង ពៅ សក្តិសិទ្ធិ និងកីឡាករ សរ រាជសីហ៍ ប៉ះគ្នាជាមួយកីឡាករថៃ ដែលល្បីថាខ្លាំងមិនធម្មតាដែរនោះ ។
លោក ញាណ សុធី អ្នករៀបចំកម្មវិធីប្រកួតប្រដាល់ប្រចាំសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បញ្ជាក់ថា កីឡាករ ពៅ សក្ដិសិទ្ធិ មកពីក្លិបតាព្រហ្មមានជ័យ នឹងត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះកាំឡៃ ភីត ។ លោកថា កីឡាករកម្ពុជានឹងមិនភ្លាត់ឱ្យចាញ់សម្រាប់ការប្រកួតនេះទេ ថ្វីដ្បិតថាគេប្រកួតឈ្នះនឹងឈានឡើងក្រេឌីតតែបើចាញ់នឹងរងការរិះគន់ថាប្រកួតធ្លាក់ដៃ ។
លោកថា កីឡាកររូបនេះត្រូវការឈ្នះដើម្បីលុបលាងភាពអាម៉ាស់ ខណៈកីឡាករថៃក៏ប្រាថា្នចង់ឈ្នះដូចគ្នា ។ កីឡាករថៃត្រូវលោកប្រកាសថា ធ្លាប់ប្រកួត១០២លើក ឈ្នះ៨២លើក ចាញ់១៨លើក និងស្មើ២លើក ក្នុងពេលកីឡាករកម្ពុជាឆ្លងកាត់ការប្រកួត៦៨លើក ឈ្នះ៦១លើក ចាញ់៧លើក និងស្មើ១លើក ។
សម្រាប់កីឡាករ សរ រាជសីហ៍ មកពីក្លិបសាលវ័ន្តកីឡា លោក ញាណ សុធី បញ្ជាក់ថាគេត្រូវឡើងប្រកួតជាមួយកីឡាករថៃឈ្មោះឈួក ឆៃ ក្នុងលក្ខណៈមិត្តភាពសម្រាប់ព្រឹត្តិការណ៍អន្តរជាតិខារ៉ាបាវនោះដែរ ។
លោកថា កីឡាករកម្ពុជាឆ្លងកាត់ការប្រកួតបានច្រើនលើកមែនក៏លោកមិនទាន់ហ៊ានទុកចិត្ត១០០ភាគរយនោះដែរ បើទោះជាគេជាជើងខ្លាំងនៅលើសង្វៀន និងកំពុងឡើងកូដក្ដី ដោយសារកីឡាករថៃក៏ខ្លាំងមិនធម្មតា ។ កីឡាករថៃធ្លាប់ប្រកួត៧៧លើក ឈ្នះ៦១លើក ចាញ់១៣លើក និងស្មើ៣លើក ក្នុងពេលកីឡាករកម្ពុជាធ្លាប់ប្រកួត៥៦លើក ឈ្នះ៤៦លើក ចាញ់៧លើក និងស្មើ៣លើក ទើបលោកមិនហ៊ានទុកចិត្តចំពោះកីឡាករកម្ពុជា ៕
ចែករំលែកព័តមាននេះ