ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ប្រចណ្ឌ​កា.ប់​ប្រពន្ធ​7​ពូថៅ​រួច​ទៅ​ចង.ក​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ភ្លើង​ប្រចណ្ឌ​គ្មាន​ហេតុផល​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ឈ្មោះ សំ ឌុ​ម អាយុ​៧០​ឆ្នាំ បាន​យក​ពូថៅ​កា.ប់​ទៅ​លើ​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ជិន គី​ម អាយុ​៥៣​ឆ្នាំ

ខេត្តកំពង់ចាម ៖ ភ្លើង​ប្រចណ្ឌ​គ្មាន​ហេតុផល​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​ឈ្មោះ សំ ឌុ​ម អាយុ​៧០​ឆ្នាំ បាន​យក​ពូថៅ​កាប់​ទៅ​លើ​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ ជិន គី​ម អាយុ​៥៣​ឆ្នាំ ត្រូវ​ចំនួន​៧​ពូថៅ​លើ​រាង​កាយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ ខណៈ​ពេលដេក​នៅ​លើ​ផ្ទះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​២ និង​៣០​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា ក្នុងភូមិ​អូរ​កាប់​មាន់ ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់ ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ ។

ក្រោយ​ពី​កាប់​ប្រពន្ធ​ឱ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម​ហើយ​នោះ បុរស​ជា​ប្តី​នឹក​ស្មាន​តែ​ប្រពន្ធ​ស្លាប់ ក៏​បានរ​ត់ទៅ​ចងក​ធ្វើ​អត្តឃាត​នៅ​លើ​ដើម​ស្វាយចន្ទី​របស់​អ្នក​ភូមិ​ក្បែរ​ខាង​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ។

ជុំវិញ​ករណី​នេះ​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​ឈ្មោះ ឌុ​ម បាន​យក​ពូថៅ​មក​កាប់​លើ​រូប​គាត់ ដែល​កំពុង​តែ​ដេក​នៅ​លើ​ផ្ទះ ដោយ​មិន​បានដឹង​ខ្លួន​នោះ​ទេ គឺ​កាប់​ប៉ង​សម្លាប់​តែ​សំណាង​បានកូន​ប្រុស​ពៅ​ឈ្មោះ​ស៊ី ថុ​ល អាយុ​១៨​ឆ្នាំ ដែល​បានឃើញ​ហេតុការណ៍ ក៏​បាន​ស្ទុះ​ពី​កន្ទេល​ដេក មក​ច្រាន​ឪពុក​ចេញ​មិន​ឱ្យ​កាប់​បន្ត​ទៀត​នោះ​ទេ ។
ស្ត្រី​រង​គ្រោះ​ឈ្មោះ ជិន គី​ម ប្រាប់​បន្ត​ថា ក្រោយ​ពី​ប្តី​កាប់​ត្រូវ​របួស​លើ​រាង​កាយ​៧​ពូថៅ​ហើយ​នោះ ក៏​ត្រូវ​បានកូន​ៗ​នាំ​មក​សង្គ្រោះនៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទឹង​ត្រង់ និង​នាំ​បន្ត​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ឱ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ប្តី​របស់​គាត់​កាប់​ប្រហារ​នេះ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ កាលពី​ក្នុង​អំឡុង​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៧ នៅ​ពេល​ដែល​គាត់​រៀប​ការកូន​ប្រុស​ឈ្មោះ ផា​ន់ សុ​ភ័​ក្រ បាន​ហៅ​ប្តី​ដើម​ជាមួយនឹង​ប្រពន្ធ​ក្រោយ​ឱ្យមក​ចូលរួម​ជា​ភ្ញៀវ​ហូប​ការ ។ លុះ​ពេល​ដែល​ប្តី​ក្រោយ​ឈ្មោះ ឌុ​ម បានឃើញ​ប្តី​ដើម​របស់​គាត់ បែរជា​ខឹង និង​បាន​ជេ​បញ្ជោរ​មក​លើ​រូប​គាត់​នូវ​ពាក្យចំអាស​ចំ​អូ​ម​គ្មាន​សីលធម៌ ។ ចាប់តាំងពី​ពេល​នោះ​មក ប្តី​ក្រោយ​ចេះ​តែ​រករឿង​ស្ទើរ​រាល់ថ្ងៃ​មិន​មាន​សេចក្តីសុខ​ក្នុង​ក្រុម​គ្រួសារ​នោះ​ទេ
សូ​ម្បី​តែ​គាត់​ចង់​ចុះ​ដី​នៅ​ពេល​យប់​ព្រលប់​ក៏​មិន​បាន​ដែរ គឺ​តាម​រករឿង​រហូត ។

លោក​វរសេនីយ៍ឯក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា បុរស​ជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ​ខាងលើ ក្រោយ​ពី​បាន​កាប់​ប្រហារ​មក​លើ​ប្រពន្ធ​ត្រូវជា​ច្រើន​ពូថៅ ទំនង​នឹក​ស្មាន​តែ​ប្រពន្ធ​ស្លាប់ ក៏​បាន​រត់​មក​ចងក​ធ្វើ​អត្តឃាត​នៅ​លើ​ដើម​ស្វាយចន្ទី​ស្លាប់​បាត់​ទៅ​ហើយ​ដែរ ៕