ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​​មី​ស៊ី​ល​​កូរ៉េ​ខាង​ជើង ​ធ្វើ​ពី​ឡាំង​​ក្រដាស​​ឬ?

7 ឆ្នាំ មុន

កូរ៉េ​ខាងជើង​ ៖ ប្រភពពី Metro បានឱ្យ​ដឹង​ថា ក្រោយ​បានឃើញ​វី​ឌី​អូ​ដង្ហែ​ក្បួន​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​រួច​មក មាន​សំណួរ​មួយ​​សួរ​ថា «​តើ​មី​ស៊ី​ល​ទាំងនោះ​ គឺជា​មី​ស៊ី​ល​មែនទែន​ឬ?»​ ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​សំណួរ​នេះ​លើក​​ឡើង គឺ​មក​ពី​គេ​ឃើញ​មី​ស៊ី​ល​មួយ​​ក្នុង​វី​ឌី​អូ​មាន​ក្បាល​វៀច​បះ​​ឡើង​លើ​ខុស​ពី​ធម្មតា ដែល​មើលទៅ​ដូច​ជា​ក្រដាស​ឡាំង​ មក​បត់​ធ្វើ​ជា​មី​ស៊ី​ល ​។

ការ​ដង្ហែ​ក្បួន​នេះ​ ធ្វើ​ឡើង​នៅ​ពិធី​បុណ្យខួប​រំលឹក​ដល់​ម្ចាស់​ប្រទេស​ដំបូង​​គេ គី​ម ​អ៊ី​ល​ស៊ុ​ង ដែល​ត្រូវជា​ជីតា​របស់​មេដឹកនាំ​ផ្តាច់​ការ គី​ម​ជុង​អ៊ុ​ន ​។ ដោយសារ​តែ​ការ​ដង្ហែ​មី​ស៊ី​លបាញ់​តេស្ត​លេង​នេះ​​ហើយ ទើប​ធ្វើ​ឲ្យ​ពិភពលោក​ក្បែរ​នឹង​មានការ​វាយ​គ្នាស៊ីសាច់​ហុត​ឈាម ​។

យ៉ាងណាមិញ ការ​បង្ហោះ​មី​ស៊ី​ល​នេះ ​មិន​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​ទេ ព្រោះ​វា​បាន​ផ្ទុះ​ភ្លាម​ៗ​ក្រោយ​ពេល​បង្ហោះ ទាំង​មិន​ទាន់​ដល់​គោលដៅ​ប្រាថ្នា ​។ អ្នកវិភាគ​ជាន់ខ្ពស់​ មក​ពី​បណ្តាញ​ឯកជន​ការពារ​ជាតិ​កូរ៉េ លោក Lee Il-Woo មាន​ប្រសាសន៍​ប្រាប់ AFP ថា​ «​ខ្ញុំ​សង្ស័យ​ថា ​មី​ស៊ី​ល​ទាំងនោះ គ្រាន់តែ​ជា​របស់​សម្រាប់​បង្ហាញ​សាច់ដុំ​ប្រាប់​ពិភពលោក​ខាងក្រៅ​តែ​ប៉ុណ្ណោះ​» ។

ចំណុច​ដែល​ធ្វើ​ឲ្យ​គេ​មានការ​សង្ស័យ​ខ្ពស់ គឺ​នៅ​ត្រង់​ក្បាល​គ្រាប់​មី​ស៊ី​ល​ ដែល​វៀច​ឡើង​ទៅ​លើ​ ។ វា​មើលទៅ​ហាក់បីដូចជា​ធ្វើ​ឡើង​អំពី​ក្រដាស​ឡាំង ឬ​ក៏ឈើ យក​ទៅ​លាបថ្នាំ​ពណ៌ ​។ ជាមួយ​គ្នា​នេះ​ដែរ នាយក​នៃ​កម្មវិធី​សន្តិសុខ​អន្តរជាតិ​នៅ​វិទ្យាស្ថាន Lowy លោក Euan Graham បាន​ប្រាប់​មក​កាន់ ABC News ថា​ «វា​អាច​ដែរ​ សម្រាប់​កូរ៉េ​ខាងជើង ​ក្នុង​ការ​ដង្ហែ​សំបក​គ្រាប់​មី​
ស៊ី​ល​ទទេព្រោះថា​ វា​គ្មាន​ប្រយោជន៍​អ្វី​ទេ នៅ​ពេល​ដង្ហែ​គ្រាប់​ដែល​អាច​ផ្ទុះ​នោះ» ។

វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ នៅ​ពេល​មានការ​វាយប្រហារ​ទម្លាក់​គ្រាប់​ពីលើ​អាកាស​ដោយ​មិនដឹង​ខ្លួន​ជា​មុន​ ។ នេះ​ប្រហែល​​ជា​មី​ស៊ី​ល​ពិតប្រាកដ ​ត្រូវ​បាន​គេ​ទុក​នៅ​កន្លែង​ផ្សេង ដោយ​មិន​យក​មក​ដង្ហែ​ ។ ​

ទោះបីជា​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ស្តី​ពី​ការ​សង្ស័យ​ក៏​ដោយ ក៏​មាន​មនុស្ស​មួយ​ចំនួន​គិត​ថា វា​ជា​មី​ស៊ី​ល​មួយ​ប្រភេទ​ ដែល​មាន​ក្បាល​វៀច​ទៅ​លើ​មេឃ​ ។