ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ដែល​អ្នក​គួរ​បរិភោគ​នៅ​ពេល​យប់ ?

6 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​ឆ្ងល់​ហើយ​ថា​តើ​អាហារ​បែប​ណា​ដែល​ល្អ​ចំពោះ​សុខភាព​នៅ​ពេល​បរិភោគ​ពេល​យប់ ? សូមកុំ​បារម្ភ លោក​អ្នក​គ្រាន់តែ​អនុវត្ត​តាម​គន្លឹះ​សាមញ្ញ​ខាងក្រោម​ទាំងនេះ​សម្រាប់​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច

អ្នក​ប្រហែលជា​ធ្លាប់​ឆ្ងល់​ហើយ​ថា​តើ​អាហារ​បែប​ណា​ដែល​ល្អ​ចំពោះ​សុខភាព​នៅ​ពេល​បរិភោគ​ពេល​យប់ ? សូមកុំ​បារម្ភ លោក​អ្នក​គ្រាន់តែ​អនុវត្ត​តាម​គន្លឹះ​សាមញ្ញ​ខាងក្រោម​ទាំងនេះ​សម្រាប់​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច នោះ​អ្នក​នឹង​ទទួល​បាន​សុខភាព​ល្អជា​មិន​ខាន ។

-​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រំលាយ​នៅ​ពេល​យប់ ។ ស្របគ្នា​នេះ​ដែរ សូម​ព្យាយាម​បរិភោគ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព និង​អាហារ​ដែល​មាន​ជាតិ​ស្ករ​ទាប​ព្រោះ​វា​អាច​រំលាយ​បាន​យ៉ាង​ងាយស្រួល ។

-​ចូរ​កុំ​បង្អត់អាហារ​ខ្លួនឯង​ហួសហេតុ​ពេក​។ ត្រូវ​បរិភោគ​ក្នុង​បរិមាណ​កំណត់​មួយ ។
-​សូម​ព្យាយាម​បន្ថែមបន្លែ​ដែល​មាន​ស្លឹក​បៃតង ស្លឹក​ការី និង​ខ្ញី​ក្នុង​បរិមាណ​តិចតួច​ក្នុង​អាហារ​របស់​អ្នក ។
-​អំបិល​នឹង​បង្កើន​ការ​ឃាត់​ជាតិ​ទឹក​ក្នុង​រាង​កាយ ។ ដូច្នេះ​វា​ជា​ការ​ល្អ​ប្រសើរ​ក្នុង​ការ​កាត់​បន្ថយ​ការ​ទទួលទាន​អំបិល ។
-​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ និង​ជំនួស​វា​ជាមួយ​ទឹកឃ្មុំ​ព្រោះ​វា​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ស្លេស្ម ។
-​ប្រសិនបើ​អ្នកមាន​ទម្លាប់​ទទួលទាន​ទឹកដោះគោ​មុន​ពេល​គេង នោះ​អ្នក​គួរតែ​ជ្រើសរើស​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​។ សូម​ដាំ​ទឹកដោះគោ​ឲ្យ​ពុះ​មុន​ពេល​ទទួលទាន​វា​។ ការ​ធ្វើ​ដូចនេះ​វា​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រំលាយ​។ អ្នក​អាច​បន្ថែម​ខ្ញី​បន្តិច​ចូល​ទៅ​ក្នុង​ទឹកដោះគោ​មុន​ពេល​ដាំ​វា​ឲ្យ​ពុះ វា​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ស្លេស្ម ។

-​ចូរ​កុំ​ទទួលទាន​ទឹកដោះគោ​ត្រជាក់​។ ទទួលទាន​វា​នៅ​ពេល​ដែល​វា​នៅ​ក្តៅ ឧ​ណ្ណ​ៗ ។

គោលការណ៍​ចម្បង​ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​ខណៈ​ពេល​កំពុង​បរិភោគ​អាហារ​ពេល​ល្ងាច គឺ​ត្រូវ​ឱ្យ​ប្រាកដ​ថា អ្នក​មិន​គួរ​ទទួលទាន​អាហារ​រហូត​ដល់​មាន​អារម្មណ៍​ថា​ឆ្អែត​ខ្លាំង​ពេក​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​បរិភោគ​ត្រឹម​កម្រិត​ល្មម​បាន​ហើយ ដូច្នេះ​វា​នឹង​មិន​អាច​រំខាន​ដល់​ការ​គេង​របស់​អ្នក ៕