ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​មានគំនិត​អាក្រក់ លែងឱ្យ​ចូល​គុក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹ​ម សន្តិភាព បាន​ឲ្យ​ដឹង​ថា ករណី​របស់​លោក ជុន ច័ន្ទ​បុត្រ ប្រធាន​វ​វិទ្យុ​អាស៊ី​សេរី ដែល​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ​នោះ នឹង​ឈាន​ដល់​នីតិវិធី​ច្បាប់ ប្រ​សិន​អាជ្ញាធរ​រក​ឃើញ​បទល្មើស​។

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹ​ម សន្តិភាព  បាន​ឲ្យ​ដឹង​ថា ករណី​របស់​លោក ជុន ច័ន្ទ​បុត្រ ប្រធាន​វ​វិទ្យុ​អាស៊ី​សេរី  ដែល​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ​នោះ នឹង​ឈាន​ដល់​នីតិវិធី​ច្បាប់ ប្រ​សិន​អាជ្ញាធរ​រក​ឃើញ​បទល្មើស​។​

លោក គឹ​ម សន្តិភាព បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែមេសា តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​បញ្ជាក់​ថា « ជា​ធម្មតា​ទេ ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រក​ឃើញ​ថា ការ​ប្រើប្រាស់​មធ្យោបាយ ដើម្បី​បាន​ចូល​ក្នុង​ពន្ធនាគារ​របស់​លោក ជុន ច័ន្ទ​បុត្រ កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ជា​អំពើ​ល្មើសច្បាប់​ព្រហ្មទណ្ឌ នោះ​ដំណើរការ​នៃ​នីតិវិធី​ព្រហ្មទណ្ឌ​នឹង​ត្រូវ​ប្រកាន់​យក​! ហេតុនេះ​សាមីខ្លួន​គួរ​សហការ​ជាមួយ​សមត្ថកិច្ច​អោយ​បាន​ល្អ​!» ។

ទាក់ទិន​នឹង​ករណី​របស់​លោក​ជុន ច័ន្ទ​បុត្រ​ដែល​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ​ជាមួយ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ និង​ឈប់​ឲ្យ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចួ​ល​ជួប​អ្នក​ជាប់​ពន្ធនាគារ​បន្ត​ទៀត​ឡើយ​។

យោង​តាម​លោក​ខៀវ សុភ័គ ត្រូវ​បាន​គេហទំព័រ​ក្នុងស្រុក​ស្រង់​សម្ដី​ផ្សាយ ថា ចាប់ពី​ពេល​នេះ​តទៅ ក្រសួងមហាផ្ទៃ នឹង​មិន​អនុញ្ញាត​ឱ្យ តំណាងរាស្ត្រ​របស់​គណបក្សប្រឆាំង​ចូល​សួរសុខទុក្ខ​សកម្មជន ឬ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឃុំ​ទៀត​នោះ​ទេ បន្ទាប់​ពី​មាន​ករណី​តំណាងរាស្ត្រ​បក្ស​នេះ បាន​នាំ​មេ​វិទ្យុ​អាស៊ី​សេរី លោក ជុន ច័ន្ទ​បុត្រ បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។
ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ និង​លោក ឡុ​ង រី បាន​នាំ​លោក ជុន ច័ន្ទ​បុត្រ ឬ ហួត វុ​ទ្ធី មេ​វិទ្យុ​អាស៊ី​សេរី ដោយ​បន្លំ​ខ្លួន​ជា​ជំនួយការ​របស់​ពួក​គាត់ ចូល​ទៅ​ពន្ធនាគារ​ព្រៃ​ស នា​ព្រឹក​ថ្ងៃ​ទី​១៩ មេ​សា កន្លង​មក ដើម្បី​ចុះ​សួរសុខទុក្ខ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​នាក់ ដែល​កំពុង​ជាប់​ឃុំ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។

ចំពោះ​ទ​ង្វើ​នោះ​ត្រូវ​បាន​លោក ខៀវ សុភ័គ បាន​ចាត់​ទុក​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ និង​លោក ឡុ​ង រី មាន​ចេតនា​អ​សីលធម៌ ដោយ​បន្លំ​សមត្ថកិច្ច ដើម្បី​នាំ​លោក ជុន ច័ន្ទ​បុត្រ ចូល​ទៅ​ពន្ធនាគារ​ព្រៃ​.​ស ដែល​នេះ​គឺជា​កំហុស​សីលធម៌​មួយ​។

លោក​បាន​ស​ង្គ​ត់​ធ្ងន់​ថា «​លើក​ក្រោយ​យើង​នឹង​លែងឱ្យ​មានការ​ជួប​សួរសុខទុក្ខ​បែប​នេះ​ទៀត​ហើយ​ទៅ​ថ្ងៃ​អនាគត​។ យើង​អនុញ្ញាត​ឱ្យ​តែ​មេធាវី​របស់​ជនជាប់ចោទ ឬ​គ្រួសារ​របស់​ជនជាប់ចោទ​តែ​ប៉ុណ្ណោះ ព្រោះថា គាត់ (​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​) ធ្វើ​បែប​នេះ​ហើយ យើង​លែងឱ្យ​ចូល​ទៀត​ហើយ​»​។

លោក​បន្ត​ថា លោក ជុន ច័ន្ទ​បុត្រ ប្រាកដជា​សមាជិក​របស់​គណបក្សប្រឆាំង ទើប​អាច​ធ្វើ​ជា​ជំនួយការ​របស់​គណបក្សប្រឆាំង​ចូល​ទៅ​ក្នុង​ពន្ធនាគារ​។ ដូច្នេះ​ព័ត៌មាន​របស់ ជុន ច័ន្ទ​បុត្រ ពី​ថ្ងៃនេះ​ទៅ​ថ្ងៃ​មុខ គឺជា​ព័ត៌មាន​អុចអាល​។ មួយទៀត គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុ​ង រី គាត់​មិន​ស្មោះត្រង់​ជាមួយ​អាជ្ញាធរ មិន​ស្មោះត្រង់​ជាមួយ​រាជ​រដ្ឋា​ភិបាល​ដែល​មិន​បាន​ប្រាប់​ការ​ពិត​អំពី​រឿង​នេះ ដល់​សមត្ថកិច្ច​បានដឹង​»៕