ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រឡំហ្គែរ ថាហ្វ្រាំង! មិនមែនធម្មតាទេណា…!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​កណ្តាល​ម្នាក់ ​បើករថយន្ត​ច្រឡំ​ហ្គែ​រថាជាហ្វ្រាំង​ ក៏​​ជ្រុល​ចង្កូត​បុក​រះ​រថយន្ត​២​គ្រឿង ​បណ្តាលឱ្យ​​ខូច​ខាត​ និង​​​មនុស្សរង​របួសធ្ងន់​​ម្នាក់ ​កើតឡើង​​កាលពី​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ​មេសា​ ស្ថិតតាម​បណ្តោយ​ផ្លូវ​៧០ ត្រង់​​ចំណុច​ខាងកើត​រង្វង់​មូល​កួច​​កាណុង ​​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឬ​ស្សី​កែវ​ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់នោះ ​បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF5757 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៧០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​គាត់​ច្រឡំ​ជាន់​ហ្វ្រាំង​ ហើយ​ស្មានថា ​ជា​ហ្គែ​ល​ទើប​បណ្តាល​អោយ​ជ្រុល​ចង្កូត​ទៅ​បុក​រះ​គូទ​រថយន្ត​២​គ្រឿង​ដែល​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា ពណ៌​ស ពាក់​លេខ​រដ្ឋ​20 2-3358 ម្ចាស់​អង្គុយ​ក្នុង រថយន្ត​បើក​ស៊ី​ញ៉ូ​ត្រូវ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ហើយ​រថយន្ត​ម៉ា​ស្តា​រុញ​ទៅ​ផ្ទប់​នឹង​បុក​ចំ​យុវជន​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​បណ្តាល​អោយ​ដួល​គៀប​ចំ​ជើង​ស្ទើរនឹង​ដាច់​កូន​ជើង​រង​របួសធ្ងន់ ចំនែកឯ​រថយន្ត​ម៉ា​ស្តា​វិញ​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​គូទ​បន្ត​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U 4569 ធ្វើ​ឲ្យ​អោយ​បែក​ស្តុ​ប​ក្រោយ​ជំ​ហៀ​ង​ខាងឆ្វេង និង​បង្ក​អោយ​ស្ទះចរាចរណ៍​អស់​ជិត​អស់​កន្លះ​ម៉ោង​បាន​សមត្ថកិច្ច​ចុះ​មក​ជួយ​សម្រួល​ចរាចរណ៍​។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា​ជាង​មួយ​ម៉ោង​ទើបត្រូវ​គ្នា​ ដោយ​រថយន្ត​បង្ក​យល់ព្រម​សង​ទៅ​ឱ្យ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ចំនួន​170$ ។ ចំណែកឯ​រថយន្ត​ម៉ា​ស្តា​វិញ​ ខាង​រថយន្ត​បង្ក​ព្រមយក​រថយន្ត​យក​ទៅ​ជួសជុល រីឯ​ជន​រង​គ្រោះ​វិញ​ចេញថ្លៃ​ព្យាបាល​អោយ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ។