ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​បើក​សម័យប្រជុំ​ពិភាក្សា និង​អនុម័ត​លើក​សេចក្តីព្រាងច្បាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​កំណត់​យក​ថ្ងៃ​ទី​២១ ខែមេសា បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១០ ដើម្បី​ពិភាក្សា និង​អនុម័ត​លើក​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ ក្រោម​អធិបតីភាព​

រាជធានី​ភ្នំពេញ ៖ អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​កំណត់​យក​ថ្ងៃ​ទី​២១ ខែមេសា បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១០ ដើម្បី​ពិភាក្សា និង​អនុម័ត​លើក​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ។

យោង​តាម​សេចក្តីសម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែមេសា បាន​អនុម័ត​លើក​របៀបវារៈ​ចំនួន​ពីរ រួម​មាន​៖

ទី​១-​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មន្ត្រីរាជការ​នៃ​ក្រុម​នីតិបញ្ញត្តិ​។

ទី​២-​ពិនិត្យ និង​ឲ្យ​យោ​យល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៣ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​ចំណោម​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក សមាគម ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ ។

សូម​ជម្រាប​ថា​សេចក្តី​ស្នើ​ច្បាប់​ខាងលើ ត្រូវ​បាន​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា លើកដៃ​អនុម័ត​កាលពី​ថ្ងៃ​ទី​៧ ខែមេសា កន្លង​មក​រួច​ហើយ​៕