ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់​សម្រុក​ទៅ​លេង​នៅ​រមណីយដ្ឋាន​ទឹកឆា

6 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ ដោយសារ​មានទឹក​ចេញពី​ក្បាលហុង​ខួប​វស្សា​ខួប​ប្រាំង​នោះ ទោះបីជា​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​បន្តិច​ក្តី ប៉ុន្តែ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ គេ​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ នាំ​គ្នា​ទៅ​

ខេត្ដកំពង់ចាម ៖ ដោយសារ​មានទឹក​ចេញពី​ក្បាលហុង​ខួប​វស្សា​ខួប​ប្រាំង​នោះ ទោះបីជា​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​បន្តិច​ក្តី ប៉ុន្តែ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ គេ​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ នាំ​គ្នា​ទៅ​កម្សាន្ដ​សប្បាយ​នៅ​រមណីយដ្ឋាន​ទឹកឆា ស្ថិត​ក្នុង​ឃុំ​ក្រូច ស្រុក​ព្រៃឈរ ដែល​ជា​កន្លែង​ទេ​សេ​ចរណ៍​បែប​ធម្មជាតិ ។

លោក សន សយ អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម និយាយ​ថា នា​ព្រឹក​ថ្ងៃ​បុណ្យចូលឆ្នាំ​ទី​៣​គឺ​ថ្ងៃ​ទី​១៦ ខែមេសា រូប​គាត់​និង​ក្រុម​សាច់ញាតិ​ចំនួន​៣​រថយន្ត បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​លេង​នៅ​រមណីយដ្ឋាន​ទឹកឆា ដែល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​អាជ្ញាធរ​ពាក់ព័ន្ធ​តាំងពី​ថ្នាក់​ស្រុក​រហូត​ដល់​ខេត្ត បាន​កែ​ច្នៃ​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ឡើង ដោយ​មានទឹក​ហូរ​ធ្លាក់​ចុះ​ទៅ​តាម​ប្រ​ទ្បា​យ​ឥត​ដាច់ ។

លោក សន សយ បន្ត​ថា នេះ​គឺជា​លើក​ទី​៤​ហើយ​ដែល​រូប​គាត់​បាន​នាំ​ក្រុម​គ្រួសារ​មក​លេង​នៅ​ទី​នេះ ។  អ្វី​ដែល​កត់សម្គាល់​នោះ គឺ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ការ​កសាង​នៅ​រមណីយដ្ឋាន​ទឹកឆា  មាន​ការ​កែ​ច្នៃ​បន្តិច​ម្តង​ៗ តាំងពី​រោង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មក​អង្គុយ​លេង​គយគន់​មើល​ទេសភាព ហើយ​ការ​មក​លេង​នៅ​ទី​នេះ​គឺ​មាន​សុវត្ថិភាព​ជាង​ការ​ដើរ​លេង​នៅ​តំបន់​ឆ្ងាយ​ៗ​ណាមួយ​ជិត​ផ្ទះ​ផង ងាយ​ធ្វើ​ដំណើរ​ទៅ​មក ។

អ្នកស្រី ជួន សុខ អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​តុង​រុ​៉​ង ឃុំ​តុង​រុ​៉​ង ស្រុក​ព្រៃឈរ និយាយ​ថា កាលពីមុន​គាត់​ធ្លាប់​បាន​មក​លេង​នៅ​ទឹកឆា​នេះ​ម្តង ដែល​កាល​ណោះ​មាន​ដើមឈើ​ធំ​ៗ​ដុះ​ព័ទ្ធ​ជុំវិញ ហើយ​​ទឹក​ដែល​ចេញពី​ក្បាលហុង ផ្នែក​ខាងលើ​ក៏​ច្រើន​ទៀត ។ ចំណែក​នៅ​ឆ្នាំ​២០១៧​នេះ គាត់​មក​លេង​ទៀត​ឃើញ​ថា ទឹក​ចេញ​មក​ខ្សោយ​ជាង​ពី​មុន តែ​មានការ​កែ​ច្នៃ​ស្អាត​ជាង​មុន ។

លោក ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ថ្លែង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៦ ខែមេសា ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្តកំពង់ចាម មាន​ចំនួន​៣៧៧.៩០៣​នាក់ ហើយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ដែល​ភ្ញៀវ​មក​កម្សាន្ត​ច្រើន​ជាងគេ​គឺ​រមណីយដ្ឋាន​ទឹកឆា ស្ថិត​នៅ​ស្រុក​ព្រៃឈរ ។

នៅ​ឆ្នាំ​ក្រោយ អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ឲ្យ​មាន​សង្ក្រាន្ត​កំពង់ចាម ដែល​សង្ឃឹមថានឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ដ​កាន់តែ​ច្រើន​កុះករ​បន្ថែម​ទៀត ៕