ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​ម៉ូតូ​ពីក្រោយ ស្លា.ប់​ម្នាក់​រង​របួសធ្ងន់​ម្នាក់…!

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣ និង​១០​នាទី​រសៀល

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ នៅ​តាម​បណ្តា​យ​ផ្លូវ​លេខ​១៥៣A ត្រង់​ចំណុច​មុខ​សាលា​បុណ្យ​ជា​រៅ  ស្ថិត​នៅ​ក្នុងភូមិ​ជា​រៅ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ  ខណៈ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​បុក​គ្នា ក្នុង​ទិស​ស្របគ្នា​ពី​លិចទៅ​កើត​។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ១.​ជិន សុវណ្ណ អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ  រង​របួស​បាក់ជើង​ខ្ទេច និង​បែកក្បាល ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​រូប​នេះ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B-6952​។ ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ ឈ្មោះ បូ វ៉ា​ន់  រង​របួសធ្ងន់ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​០១២ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1C-4814 ត្រូវ​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។

តាម​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជា​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ទាំង​២​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​កៀរ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​លើ​គ្នា  ហើយ​កៀប​បុរស​ម្ចាស់​ម៉ូតូ​ម៉ាក​វ៉េវ បាក់ជើង និង​ដួល​បោក​ក្បាល​នឹង​ថ្នល់​បែក​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

រីឯ​ម្ចាស់​ម៉ូតូ​ម៉ាក​ឌ្រី​ម​០១២ ដួល​បោក​ខ្លួន​ទៅ​នឹង​ថ្នល់​រង​របួសធ្ងន់ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​មួយ​ចំនួន​ទៅ​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​សព​បុរស​រង​គ្រោះ​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕