ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​វ៉ា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទៅ​បុក​ម៉ូតូ​ពីក្រោយ​ស្លា.ប់​ម្នាក់ និង​របួស​ម្នាក់

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ ដែល​រថយន្ត​បាន​បុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ្យ​ស្លា.ប់​មនុស្ស​ម្នាក់​ភ្លាម​ៗ

ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ ដែល​រថយន្ត​បាន​បុក​ម៉ូតូ​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​របួសស្រាល​ម្នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ត្រង់​ចំណុច​ភូមិ​ឈើទាល ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

ប្រភព​ព័ត៌មាន​ពី​លោក​វរៈសេនីយ៍ទោ យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ត្រូវ​បាន​គេ​ស្គាល់​ម៉ាក កាំ​ម៉ាស់ ពណ៌​ផ្ទៃមេឃ សម្រាប់​ដឹក​គ្រឿងចក្រ បាន​បើក​ទៅ​ពីក្រោយ​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ធំ 1I-3343 ជិះ​គ្នា​២​នាក់​បើកបរ​ដោយ​ឈ្មោះ ឃូ​វ ម៉ា​ឡា ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្លា ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ឈ្មោះ ឈ​ន ញ៉​ច ភេទ​ស្រី អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) រួច​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បើករថយន្ត​គេចខ្លួន​បាត់​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​វាស់វែង និង​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី អ្នក​របួស​ត្រូវ​បងប្អូន​យក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ស្ទោង​។ ចំណែក​រថយន្ដ​គេចខ្លួន​បាត់​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ​រក​ឃើញ ខណៈ​ជនសង្ស័យ​បាន​បើករថយន្ត​បង្ក​យក​ទៅ​ទុក​ចោល​នៅ​ក្នុងភូមិ​តា​ម៉ោ ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង រួច​ចុះ​រត់គេច​ខ្លួន​បាត់ សមត្ថកិច្ច​ក៏​នាំ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧​នេះ ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕