ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ល្បែង​ឆក់​ឱកាស​…

7 ឆ្នាំ មុន

ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​…​ពិនិត្យ​ជា​ទូទៅ ទាំង​មន្ត្រីរាជការ​…​ទាំង​ប្រជារាស្ត្រ ពិតជា​សប្បាយ​…​សប្បាយ​រីករាយ​ចូលរួម​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី​តាម​ប្រពៃណីជាតិខ្មែរ​យើង​មែន

ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​…​ពិនិត្យ​ជា​ទូទៅ ទាំង​មន្ត្រីរាជការ​…​ទាំង​ប្រជារាស្ត្រ ពិតជា​សប្បាយ​…​សប្បាយ​រីករាយ​ចូលរួម​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី​តាម​ប្រពៃណីជាតិខ្មែរ​យើង​មែន ។

រាជធានី​ភ្នំពេញ​ដែល​ធ្លាប់តែ​ពេញ​ទៅ​ដោយ​ចរាចរ​កកស្ទះ​…​បាន​ក្លាយជា​ទីក្រុង​ស្ងប់ស្ងាត់​…​ដែល​បញ្ជាក់​ថា បាន​ចេញដំណើរ​ទៅ​កំសាន្ត​…​ឆ្ពោះទៅ​គ្រប់​ទិស​ទី​តាម​បំណងប្រាថ្នា​រៀង​ៗ​ខ្លួន ។ សូម​ចូលរួម​អបអរសាទរ​…

ពិតមែន​សប្បាយ​រីករាយ​ជា​ទូទៅ​មែន​…​ប៉ុន្តែ​ក៏​មាន​ក្រុម​គ្រួសារ​ខ្លះ​បាន​ទទួល​នូវ​ទុក្ខ​ក្រៀមក្រំ​…​ទុក្ខ​មហាទុក្ខ​…​ដោយសារ​តែ​ជួប​នូវ​ឧប្បទ្ទវហេតុ​អាក្រក់​តាម​ដងផ្លូវ​…​សូម​ចូលរួម​រំលែក​នូវ​ទុក្ខ​ក្រៀមក្រំ​នេះ​…​។ ពាក្យចាស់​តែង​ពោល​ថា អ្នក​ស្លាប់​មក​ពី​អាយុ​អស់​…​អ្នក​នៅ​រស់​មក​ពី​អាយុ​មិន​ទាន់​អស់​…​អាយុ​ថ្លៃ ។

ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​…​ពិនិត្យ​ជា​ទូទៅ គេ​នាំ​គ្នា​សម្រាក​ការងារ​ដើម្បី​កំសាន្ត​សប្បាយ​…​ប៉ុន្តែ​មានមុខ​របរ​ទុច្ចរិត​ខ្លះ​…​អត់​បាន​សម្រាក​កំសាន្ត​នឹង​គេ​ទេ​…​ឆ្លៀតឱកាស​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​សម្រាក​…​គាត់​លេង​ម៉ា​សេរី​លើ​មុខរបរ​របស់​ខ្លួន​…​លេង​ម៉ា​គ្រប់ទឹក ។

នៅ​ខេត្តកំពង់ស្ពឺ​…​ពេញ​៣​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​…​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​រញ្ជួយ​ដី​ទាំង​យប់​ទាំង​ថ្ងៃ​ឆ្ពោះទៅ​ព្រំដែន​វៀតណាម​តាម​ខេត្តតាកែវ​…​តាម​ខេត្តកំពត​…​។ គេ​ឱ្យឈ្មោះ​ថា ឈ្មួញ​ឆក់​ឱកាស ។ យក្ស​ទាំងឡាយ​បាន​ប្រាក់​សម្រាក​ចូល​ឆ្នាំ​ថ្មី​អស់ ។

មិនមែន​មាន​តែ​ខេត្តកំពង់ស្ពឺ​ទេ ដែល​យក្ស​បាន​ប្រាក់​ដេក​លក់​…​នៅ​ខេត្តរតនគិរី​…​ខេត្តមណ្ឌលគិរី​…​ខេត្តស្ទឹងត្រែង​…​ក៏​លេង​ម៉ា​សេរី​ដែរ​…​។
ពេល​បុណ្យចូលឆ្នាំ​ថ្មី គេ​ទាំងឡាយ​សប្បាយ​ដើរ​កំសាន្ត​…​សប្បាយ​សម្រាកកាយ​…​។ ក៏​មាន​គេ​ទាំងឡាយ​លេង​ចង់​ផ្តាច់ព្រ័ត្រ​ដែរ ខាង​ដឹកឈើ​ទៅ​ស្រុក​យួន​…​។

មតិ​នានា​បាន​សម្តែង​មតិ​ថា​…​មុខរបរ​«​ឆក់​ឱកាស​»…​គេ​ឆក់​ឱកាស​សម្រាក​ដើម្បី​សប្បាយ​…​យើង​ឆក់​ឱកាស​ប្រមូល​ដុំ​…​សណ្តំ​យក្ស​ដេក​អស់ហើយ ចាំ​អី​ទៀត ?​…​ហេ ! ហេ !
              អា​ឡេវ