ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើគួរ​ធ្វើ​ដូច​ម្តេច​រវាងទំនាក់​ទំនង​ម្តាយ​ក្មេង និង​កូនប្រសា?

6 ឆ្នាំ មុន

ទំនាក់ទំនង​មិន​ផូរផង់​រវាង​ម្តាយក្មេក និង​កូនប្រសា​បាន​កើត​មាន​ជា​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​។ បញ្ហា​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​កើតឡើង​ដោយសារ​តែ​ការ​មិន​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កូនប្រសា​ស្រី និង​ម្តាយក្មេក​។

ទំនាក់ទំនង​មិន​ផូរផង់​រវាង​ម្តាយក្មេក និង​កូនប្រសា​បាន​កើត​មាន​ជា​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ​យើង​។ បញ្ហា​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​កើតឡើង​ដោយសារ​តែ​ការ​មិន​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​កូនប្រសា​ស្រី និង​ម្តាយក្មេក​។

បាន​ប្រពន្ធ​ភ្លេច​ម្តាយ និង​បងប្អូន គឺជា​ពាក្យ​ដែល​មាន​ក្មេក​ជា​ច្រើន​បាន​និយាយ​នៅ​ពេល​ខឹង​នឹង​កូនប្រុស​របស់​ខ្លួន​ដែល​បាន​រៀប​ការ​ជាមួយ​មនុស្ស​ស្រី​ម្នាក់ ហើយ​បាន​ទៅ​រស់នៅ​ចាប់ផ្តើម​គ្រួសារ​ថ្មី​មួយ​របស់​ខ្លួន​។ ដូច្នេះ​ម្តាយក្មេក​ក៏​គិត​ថា ខ្លួន​បាត់បង់​កូនប្រុស​ដោយសារ​តែ​ស្ត្រី​ម្នាក់​ផ្សេង​ទៀត ( នោះ​គឺ​កូនប្រសា​ស្រី​) ។ នៅ​ពេល​ដែល​ម្តាយក្មេក​គិត​តាម​ផ្លូវ​នេះ គាត់​ក៏​ចាប់ផ្តើម​មិន​ពេញចិត្ត​បណ្តើរ​ៗ​នឹង​កូនប្រសា​ស្រី ដោយ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ម្តាយក្មេក​និង​កូនប្រសា​ស្រី​កាន់តែ​ឆ្ងាយ​គ្នា​ទៅ​ៗ​។

ដូច្នេះ​អ្វី​ដែល​កូនប្រសារ​ត្រូវធ្វើ​ដំបូង​គេ​នោះ គឺ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ម្តាយក្មេក​របស់​ខ្លួន​យល់​ថា ពួក​គាត់​មិន​បាន​បាត់បង់​កូនប្រុស​ជាទី​ស្រឡាញ់ ដោយសារ​តែ​ការ​រៀប​ការ​ជាមួយនឹង​ខ្លួន​ឡើយ​។ ការ​អនុញ្ញាត​ឱ្យ​បុរស​ជា​ស្វា​ម៉ី​ទៅ​ជួប​ម្តាយបង្កើត​របស់​ពួក​គេ​ទៀងទាត់ ដើម្បី​បង្ហាញ​ការ​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់​នឹង​ធ្វើ​ឱ្យ​ម្តាយក្មេក​មិន​មាន​អារម្មណ៍​បាត់បង់​កូនប្រុស​របស់​គាត់ ដោយសារ​តែ​ប្រពន្ធ​។ ទន្ទឹម​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ត្រូវ​ប្រតិបត្តិ​ខ្លួន​ដោយ​បង្ហាញ​ការ​យកចិត្តទុកដាក់ ការ​ស្រឡាញ់ និង​ការ​គោរព​ម្តាយក្មេក ដូច​ជា​ការ​យកចិត្តទុកដាក់ ការ​ស្រឡាញ់ និង​ការ​គោរព​ដែល​ខ្លួន​មាន​ចំពោះ​ម្តាយ​របស់​ខ្លួន​បង្កើត​។ ឧទាហរណ៍​នៅ​ពេល​ដែល​ម្តាយក្មេក​មាន​ធុ​រ​: កូនប្រសា​ស្រី​ត្រូវ​មាន​ភាព​ខ្នះខ្នែង​ជួយ​ដល់​ម្តាយកូន​យ៉ាង​ពេញដៃពេញជើង ទោះបីជា​ប្តី​បាន​ប្រាប់ ឬ​ក៏​មិន​បាន​ប្រាប់​ក្តី​។

ការ​បង្ហាញ​ការ​យកចិត្តទុកដាក់​ដល់​ម្តាយក្មេក​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ម្តាយក្មេក​មាន​អារម្មណ៍ល្អ និង​ស្រឡាញ់​ចំពោះ​កូនប្រសា​ស្រី​នោះ​ទេ​។ សូ​ម្បី​តែ​ស្វា​ម៉ី​ក៏​មានការ​សប្បាយ​រីករាយ​ណាស់​ដែរ នៅ​ពេល​ដែល​ពួក​គេ​បានឃើញ​ប្រពន្ធ​របស់​ខ្លួន​យកចិត្តទុកដាក់​ចំពោះ​ម្តាយបង្កើត​របស់​ខ្លួន​។ ដូច្នេះ​ទំនាក់ទំនង​ល្អ​រវាង​កូនប្រសា​ស្រី និង​ម្តាយក្មេក​ក៏​បាន​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្តី និង​ប្រពន្ធ​ក៏​កាន់តែ​ល្អ​ប្រសើរ​នឹង​គ្នា​ផង​ដែរ​។

តើ​អ្នក​អាន​កោះសន្តិភាព​មាន​យោបល់​យ៉ាងណា​អំពី​ទំនាក់ទំនង​រវាង​ម្តាយក្មេក និង​កូនប្រសា​ស្រី? តើ​គួរ​ធ្វើ​ដូច​ម្តេច ដើម្បី​ម្តាយក្មេក និង​កូនប្រសា​ស្រី​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា?