ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​ព្រលះ​រ៉ឺ​ម៉ក​ដឹក​ដែក​របួសធ្ងន់​និង​ស្រាល​3​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​រង​របួសធ្ងន់ និង​ស្រាល​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​តែ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ដែក​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​នៅ​ចំណុច​ផ្លូវ​កែវ

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​រង​របួសធ្ងន់ និង​ស្រាល​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​តែ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ដែក​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​នៅ​ចំណុច​ផ្លូវ​កែវ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ អ្នក​រង​របួស​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ដែក​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ   ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា  នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បែន​ដឹក​ដី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-2313 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវលំ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ដែល​ជា​ផ្លូវកែង​រថយន្ត​ប្រុង​បត់​ឆ្វេង​ហើយ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ដែក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ​ពី​ជើង​ទៅ​ត្បូង​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បាន នឹង​ក្បាល​រថយន្ត​បណ្តាល​អ្នក​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​រង​របួសធ្ងន់​២​នាក់ និង​ម្នាក់​ទៀត​រង​របួសស្រាល ។ តាម​នគរបាល​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​ភាគី​ខាង​រថយន្ត​បាន​ចេញ​មក​សម្របសម្រួល​ដោយ​ចេញថ្លៃ​ព្យាបាល​ចំនួន​២៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ៕