ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូពួកទាក់ឆ្កែ បុកលោកយាយម្នាក់​ ខ្ទាតជាង១០ម៉ែត្រ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ចំណាស់​ម្នាក់ ​ត្រូវ​ម៉ូតូ​ពួក​ទាក់​ឆ្កែ​​បុក​យ៉ាង​​ពេញទំហឹង បណ្តាលឱ្យប៉ើង​ប្រមាណ​ជាង​១០​ម៉ែត្រ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​ កើតឡើ​ង​កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩​ មេសា​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ត្រង់​

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ចំណាស់​ម្នាក់ ​ត្រូវ​ម៉ូតូ​ពួក​ទាក់​ឆ្កែ​​បុក​យ៉ាង​​ពេញទំហឹង បណ្តាលឱ្យប៉ើង​ប្រមាណ​ជាង​១០​ម៉ែត្រ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ កើតឡើ​ង​កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩​ មេសា​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​១៧០ ក្នុងភូមិ​ខ​១ ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កេវ​ ។

​បន្ទាប់​​ពីបង្ក​គ្រោះថ្នាក់នេះ អ្នកបើក​​ម៉ូតូ​ដែលជា​​​​ទាក់​​ឆ្កែ ឈ្មោះ​​កែវ ​រ៉ា​នី ​​អាយុ​២៧​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​សាមគ្គី សង្កាត់​ប្ញស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​ប្រគល់​ឱ្យ​​នគរបាល​ ។ រី​ឯជន​រង​គ្រោះ​ដែល​​​ស្លាប់ ឈ្មោះ​ជិន សុខ​ជា ​​អាយុ​៦២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ផ្សារ​ក្រោម ឃុំ​ចុង​កោះ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយ​មក​​លេងផ្ទះ​​បងប្អូន​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ។

តាម​​ប្រភពឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ជន​បង្ក​ជិះ​​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា​ ពណ៌​ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CC-5658​ ​​​​រួម​​ដំណើរ​ជាមួយ​ម្នាក់ទៀត មាន​​ដឹក​ឆ្កែ​មួយ​​បាវ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង ក្នុង​​ល្បឿន​​យ៉ាង​លឿន។នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ​  ​ក៏បានជ្រុលទៅ​​បុក​ស្ត្រី​រង​គ្រោះ​​​កំពុង​ដើរ​ឆ្លងផ្លូវ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ពេញទំហឹង ។

​នៅ​ក្នុង​គ្រោះថ្នាក់​​នេះ ស្ត្រី​រង​គ្រោះបានខ្ទាត​​ប្រមាណ​ជាង​១០​ម៉ែត្រ​រង​របួសធ្ងន់ធ្ងរ​ ​ហើយ​ត្រូវ​បាន​បងប្អូន​នាំ​គ្នា​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ដោយសារ​តែ​របួសធ្ងន់​ពេក បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។​

​ប្រភពពីជនសង្ស័យ​ឱ្យ​ដឹងដែរថា នៅ​មុន​ពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ដើរ​ទាក់​ឆ្កែ រហូត​ដល់​ព្រែក​ក្តាម ហើយ​ដឹក​ឆ្កែ​មក​លក់​ឱ្យ​ម៉ូយ​នៅ​ភូមិ​សាមគ្គី សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ បាន​ជួប​គ្រោះថ្នាក់​នេះតែ​ម្តង​ ។ ​