ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់! ទាំងម្តាយទាំងកូន មិន​អាច​ចេញពីបន្ទប់​សូ​ណាបាន

6 ឆ្នាំ មុន

តាម​​ប្រភពពី Metro ឱ្យ​​ដឹង​ថា ម្តាយ​និង​កូន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ក្នុង​បន្ទប់​សូណា ដោយសារ​គន្លឹះទ្វារ​របូត​ដាច់មិន​អាច​​បើក​ចេញ​មក​ក្រៅ​​​​​រួច ​។

តាម​​ប្រភពពី Metro ឱ្យ​​ដឹង​ថា ម្តាយ​និង​កូន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​សូណា ដោយសារ​គន្លឹះទ្វារ​របូត​ដាច់មិន​អាច​​បើក​ចេញ​មក​ក្រៅ​​​​​រួច ​។

ស្ត្រី​​ជា​ម្តាយ​​មាន​​​អាយុ​៦៥​ឆ្នាំ និង​កូនស្រី​​អាយុ​៤៥​ឆ្នាំ​ ដែល​ពួក​គេ​ទាំង​ពីរ​នាក់​ជាប់​នៅ​ក្នុង​បន្ទប់​សូណា​​ដ៏​​ក្តៅ​អស់​រយៈពេល​៩០​នាទី ។ នៅ​ក្នុង​នោះ ពួក​គេ​បាន​ព្យាយាម​ទម្លុះ ​ទ្វារ​ចេញ​មក​ក្រៅ​ដែរ​ព្រោះ​ដឹង​ថា​ គន្លឹះទ្វារ​បាន​របូត​បាត់ ​ប៉ុន្តែ​​ពួក​គេ​នៅ​តែ​មិន​អាច​ចេញ​រួច​ ។

តាម​​សេច​ក្តី​​រាយការណ៍​ឱ្យ​​ដឹង​ថា ​​ម្តាយ​និង​កូន​​បាន​មក​សូណា​ ​នៅ​ក្នុងផ្ទះ​របស់​មិត្ត​ភក្តិ​គេ​ម្នាក់ នៅ​ទីក្រុង Prague ប្រទេស​ឆែក​ ។ ម្ចាស់ផ្ទះ​បាន​​រក​ឃើញ​សាកសព​អ្នក​ទាំង​ពីរ បន្ទាប់​ពី​មានការ​សង្ស័យ ក្រោយ​ពេល​នៅ​ក្នុង​នោះ​​អស់​រយៈពេល​យ៉ាង​យូរ​ ។

អ្នកនាំពាក្យ​របស់​ប៉ូលិស លោកស្រី Iva Kormosova បានឱ្យដឹងថា ​ម្តាយ​និង​កូន​ បាន​ចូល​ក្នុង​បន្ទប់​សូណា​របស់​មិត្តភក្តិ​ នៅ​ក្នុង​សួនច្បារ​ ។ ម្ចាស់ផ្ទះ​មានការ​សង្ស័យ​ ព្រោះ​ពួក​គេ​ចូល​យូរ​ពេក ហើយ​ក៏​ឃើញ​ពួក​គេ​ទាំង​ពីរ​នាក់ ដេក​ដួល​នៅ​ក្នុង​នោះ​ ។

ទោះ​បីជា​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ក៏​ដោយ ក៏​គេ​បាន​ហៅ​ក្រុម​ជួយ​សង្គ្រោះ​មក​កាន់​កន្លែង​កើតហេតុ​ដែរ​ ។ ការ​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​សាកសព​ទាំង​ពីរ​នាក់​ម្តាយ​និង​កូន​ខាងលើ នឹង​ត្រូវធ្វើ​ឡើង​នា​ពេល​បន្ទាប់​ ។