ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បើក​កិច្ចប្រជុំ​ពិភាក្សា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នឹង​នាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា និង​អនុម័ត​លើក​របៀបវារៈ​ចំនួន​បី ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អគ្គ​លេខា​ធ​ការដ្ឋាន​ព្រឹទ្ធសភា​។

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នឹង​នាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា និង​អនុម័ត​លើក​របៀបវារៈ​ចំនួន​បី ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អគ្គ​លេខា​ធ​ការដ្ឋាន​ព្រឹទ្ធសភា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​បី​រួម​មាន ៖

ទី​១-​ពិនិត្យ និង​សម្រេច លើ​សំណើរ​របស់​គណៈកម្មាធិការ​ទី​៦​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី វិសោធនកម្ម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ មន្ត្រីរាជការ​នៃ​ក្រុម​នីតិ​ប្ប​ញ្ញ​តិ្ត ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​១០ ព្រឹទ្ធសភា នីតិកាល​ទី​៣ ។

ទី​២-​ពិនិត្យ និង​សម្រេច​លើ​សំណើរ​របស់​គណៈកម្មការ​ទី​៩​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៣ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​ចំណោម​រដ្ឋាភិបាល នៃ​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ​នៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​១០ ព្រឹទ្ធសភា​នីតិកាល​ទី​៣ ។

ទី​៣-​កំណត់​កាលបរិច្ឆេទ និង​របៀបវារៈ​បន្ត​សម័យប្រជុំ​លើក​ទី​១០ ព្រឹទ្ធសភា ។

សូម​ជម្រាប់​ថា សេចក្តី​ស្នើ​ច្បាប់​ខាងលើ​ត្រូវ​បាន​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​លើកដៃ​អនុម័ត​កាលពី​ថ្ងៃ​ទី​៧ ខែមេសា កន្លង​មក រួច​ហើយ​៕