ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​ឃុំខ្លួន​ស្ត្រីម្ចាស់​ហាង​ម៉ាស្សា​ «Baray Spa» ពី​បទ​មនុស្សឃាត​ ដោយ​​អ​ចេតនា ​

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្ចាស់​ហាង​យីហោ «​បារាយណ៍​ស្ប៉ា​» Baray Spa ស្ថិត​នៅ​ខាងជើង​ហាង
«​អង្គរ​ហ៊ើប​» ក្នុង​តំបន់​Pub Street ដែល​ធ្វេសប្រហែស​រាយ​ខ្សែភ្លើង​ដាក់​តាម​ចិញ្ចើមផ្លូវ ធ្វើ​ឱ្យ​ឆក់​ក្មេង​ស្រី​ម្នាក់​​ស្លា.ប់​​នោះ ត្រូវ​

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្ចាស់​ហាង​យីហោ «​បារាយណ៍​ស្ប៉ា​» Baray Spa ស្ថិត​នៅ​ខាងជើង​ហាង
«​អង្គរ​ហ៊ើប​» ក្នុង​តំបន់​Pub Street ដែល​ធ្វេសប្រហែស​រាយ​ខ្សែភ្លើង​ដាក់​តាម​ចិញ្ចើមផ្លូវ ធ្វើ​ឱ្យ​ឆក់​ក្មេង​ស្រី​ម្នាក់​​ស្លាប់​​នោះ ត្រូវ​បាន​តុលា​ការ​ខេត្ត សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​​ហើយ កាលពីរសៀលថ្ងៃទី១៨ មេសា ដោយ​ព្រះរាជអាជ្ញា​​​រង ​លោក​​សំ​រិ​ទ្ធ សុ​ខន សាក​សួរ​ចម្លើយ​និង​សម្រេច​ចោទ​ប្រកាន់​ស្ត្រី​ម្ចាស់​​ហាង​រូប​នេះ ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា ។ បងស្រីនារី​ឆក់ខ្សែភ្លើង​​នៅផាប់​ស្ទ្រីត ចេញ​​ស្រាយ​បំភ្លឺ​ការស្លាប់របស់​ប្អូន​ស្រី

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ម្ចាស់​ហាង​​ខាងលើ មានឈ្មោះ​មាស សុ​ភ័​ក្រ អាយុ​៣៦​ឆ្នាំ បាន​​​សម្រេច​ដាក់​ពន្ធនាគារ ក្រោយ​ពី​រក​ឃើញ​ភស្តុ​តាង ក្នុង​នោះ​មាន​២​ចំណុច ទី​១-​ម្ចាស់​ហាង​មានការ​ធ្វេសប្រហែស មិន​មានការ​ប្រុង​ប្រយ័ត្ន ឬ​ខ្ជីខ្ជា និង​ទី​២-​ការ​បំពាន​ទៅ​លើ​កាតព្វ​​​កិច្ច​សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុង​ប្រយ័ត្ន ដែល​ច្បាប់​តម្រូវ ។

ដូច្នេះ តុលាការខេត្ត​ក៏​សម្រេច​ឃុំខ្លួន ចែង​តាម​មាត្រា​២០៧​នៃ​ច្បាប់ក្រម​ព្រហ្មទណ្ឌ ដែល​មានទោស​ពី​១​ឆ្នាំ ទៅ​ដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់២​លាន​រៀល ទៅ​ដល់​៦​លាន​រៀល និង​មានទោស​បន្ថែម​មួយទៀត គឺ​ហាមឃាត់​ប្រកប​វិជ្ជាជីវៈ ឬ (​ហាម​បើក​ម៉ាស្សា​វិញ​)​។

គួរ​បញ្ជាក់​ថា ក្មេង​ស្រី​​ដ៏​ស្រស់ស្អាត​ម្នាក់​ឈ្មោះ​លី មុនីរ​ដ្ឋា​នី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង នៅ​តំបន់​កម្សាន្ត Pub Street ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាប កាលពី​យប់​ថ្ងៃ​ទី​១៦ មេ​សា ឈាន​ចូល​ថ្ងៃ​ទី​១៧ មេ​សា ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ។