ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លី​ពី​ន​នឹង​វិនិយោគ​ជាង​900​លាន​ដុល្លារ​ជាមួយ​ប្រទេស​នៅ​មជ្ឈិម​បូព៌ា

6 ឆ្នាំ មុន

ទីក្រុង​ម៉ានីល ៖ ប្រធាន​ពាណិជ្ជកម្ម​ហ្វ៊ី​លី​ពី​ន​ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Duterte ទៅ​កាន់​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​កាលពី​ស​ប្តា​ហ៍​កន្លង​មក នឹង​ជំរុញ​ការ​វិនិយោគ​សរុប​ស្មើ​៩២៥​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ

ទីក្រុង​ម៉ានីល ៖ ប្រធាន​ពាណិជ្ជកម្ម​ហ្វ៊ី​លី​ពី​ន​ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Duterte ទៅ​កាន់​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​កាលពី​ស​ប្តា​ហ៍​កន្លង​មក នឹង​ជំរុញ​ការ​វិនិយោគ​សរុប​ស្មើ​៩២៥​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​គេ​រំពឹង​ថា នឹង​បង្កើត​ការងារ​ថ្មី​ចំនួន​២​ម៉ឺន​៦​ពាន់​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ហ្វ៊ី​លី​ពី​ន ។

ក្រៅពី​ការ​ប្តេជ្ញា​ចិត្ត​លើ​ការ​វិនិយោគ ហ្វ៊ី​លី​ពី​ន​ក៏​បាន​ត្រៀមខ្លួន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើកកម្ពស់ និង​ការពារ​ការ​វិនិយោគ (IPPA) ជាមួយ​ប្រទេស​កា​តា ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​ស្មើ​១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​មូលនិធិ​រដ្ឋកា​តា ដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា​ដូច​ជា គម្រោង​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ Mindanao ។

« កិច្ចព្រមព្រៀង IPPA នេះ យើង​នឹង​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កា​តា ហើយ​វា​នឹង​ផ្តល់​ការ​ការពារ និង​សិ​ទិ្ធ​ជា​មូលដ្ឋាន ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ដល់​វិនិយោគិន »​។ នេះ​បើ​តាម​ប្រសាសន៍​រដ្ឋលេខាធិការ​ពាណិជ្ជកម្ម លោក Ramon Lopez ដែល​បាន​អមដំណើរ​លោក​ប្រធានាធិបតី ។

លោក​រដ្ឋលេខាធិការ​រូប​នេះ​បន្ថែម​ថា ៖ «​វិនិយោគិន​កា​តា​នឹង​មិន​ជួប​ការ​លំបាក ដោយ​ហ្វ៊ី​លី​ពី​ន​នឹង​ជួយ​សម្រួល​កំណត់​អត្តសញ្ញាណ​សម្រាប់​ឱកាស និង​ការ​វិនិយោគ​ជំហាន​ដំបូង​ផង​ដែរ » ។
លោក Lopez បន្ត​ថា ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មជ្ឈិម​បូព៌​៌ា​នេះ នឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​, បា​រ៉ែ​ន និង​កា​តា តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ជា​ច្រើន​បន្ថែម​ទៀត ។

ចំនួន​ទឹកប្រាក់​វិនិយោគ​ច្រើន​បំផុត​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត គឺ​ស្មើ​៤៦៩​លាន​ដុល្លារ​អា​មេ​រិ​ក ។

គម្រោង​ទាំង​៧ រួម​មាន ផ្នែក​ឱសថ​, ការ​អភិវឌ្ឍ​អចលនទ្រព្យ​, ទេសចរណ៍​វេជ្ជសាស្ត្រ​, កំពង់​ផែ​និង​ឃ្លាំង​, ភោជនីយដ្ឋាន​ល្អ​ៗ, តំបន់​សេដ្ឋកិច្ច​ក​សិ​-​ឧស្សាហកម្ម និង​តំបន់​កែ​ច្នៃ​ម្ហូបអាហារ​ហា​ឡា​ល់ ។

ចំពោះ​ប្រទេស​បា​រ៉ែ​ន ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ចំនួន​២៥០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ពង្រីក​ចម្ការ​ចេក​៥០០​ហិ​កតា​នៅ​តំបន់ Sarangani ។

ទន្ទឹម​នឹង​នេះ គម្រោង​សរុប​ចំនួន​១៣ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ប្រទេស​កា​តា ក្នុង​ចំនួន​ទឹកប្រាក់​សរុប​២០៦​លាន​ដុល្លារ​អា​មេ​រិ​ក ៕