ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុករះមែន… តែបានដោះស្រាយបញ្ចប់រឿង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ យុវជន​ឈាមរាវ​ម្នាក់​​ដែល​គេ​ដឹង​ថា ជា​ប្អូនប្រុស​បង្កើត​របស់​អ្នកស្រី​ក្រឡាបញ្ជី​​​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ បាន​បើក​ថ​យន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​រះ​រថយន្ត​ស៊េរី​ទំនើប​ចំនួន

រាជធានី​ភ្នំពេញ​ ៖ យុវជន​ឈាមរាវ​ម្នាក់​​ដែល​គេ​ដឹង​ថា ជា​ប្អូនប្រុស​បង្កើត​របស់​អ្នកស្រី​ក្រឡាបញ្ជី​​​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ បាន​បើក​ថ​យន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​រះ​រថយន្ត​ស៊េរី​ទំនើប​ចំនួន ២​​គ្រឿង​ដែល​កំពុង​តែ​ចត​​​ស្ងៀម​​លើ​ចិញ្ចើម​ផ្លូវ និង​ម៉ូតូ​រ៉ឺ​ម៉ក​លក់​កាហ្វេ​មួយ​គ្រឿង​ទៀត រង​ការ​ខូចខាត​យ៉ាងដំណំ និង​បណ្តាល​ឱ្យ​មនុស្ស​ប្រុស-ស្រី​​៣​នាក់ ​(​ប្រុស​២​ ស្រី១​)​ រង​របួសធ្ងន់-​ស្រាល​ផង​ដែរ ​។

ហេតុការណ៍នេះ កើតឡើង​​កាលពី​វេលា​ម៉ោង០៤ និង​១៥​នាទី​រសៀលថ្ងៃ​ទី​១៨ មេសា ស្ថិតនៅ​ចំណុ​ច​ផ្លូវ​លេខ១៧៣ កែង​និង​ផ្លូវ​លេខ៣៦៦ (​ខាង​មុខ​ខារ៉ាអូខេឌី​យ៉ា​ម៉​ង់​ធា​ល​) ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌចំការមន ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​ចរាចរណ៍​ខណ្ឌចំការមន ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​​ ដោយ​ឃើញ​​​ស្ត្រី​ម្នាក់​​​អះអាង​ថា «ខ្លួន​ជា​បងបង្កើត​របស់​យុវជន​បើករថយន្ត​បង្ក» និង​ក៏​ជា​ក្រឡាបញ្ជី​បម្រើ​ការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​បញ្ចប់រឿង​ ជំនួស​ប្អូនប្រុស​របស់​ខ្លួន ។ មិនតែប៉ុណ្ណោះ​ ក៏​មិន​ចាំបាច់​រំខាន​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​ផង​ដែរ​ ។