ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​4​យ៉ាង​ក្រោយ​ពេល​បរិភោគ​អាហារ​មាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់

6 ឆ្នាំ មុន

កូ​ឡេ​ស្តេ​រ៉ូ​ល​គឺជា​អាស៊ី​ដ​ខ្លាញ់​ដែល​ផលិត​នៅ​ក្នុង​ថ្លើម និង​មាន​សារសំខាន់​សម្រាប់​មុខងារ​រាង​កាយ​ជា​ច្រើន ។ ទោះជា​យ៉ាងណា​ក្តី​នៅ​ពេល​ដែល​វា​គ្មាន​តុល្យភាព​ក្នុង​រាង​កាយ​របស់​អ្នក វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​របស់​យើង​។

កូ​ឡេ​ស្តេ​រ៉ូ​ល​គឺជា​អាស៊ី​ដ​ខ្លាញ់​ដែល​ផលិត​នៅ​ក្នុង​ថ្លើម និង​មាន​សារសំខាន់​សម្រាប់​មុខងារ​រាង​កាយ​ជា​ច្រើន ។ ទោះជា​យ៉ាងណា​ក្តី​នៅ​ពេល​ដែល​វា​គ្មាន​តុល្យភាព​ក្នុង​រាង​កាយ​របស់​អ្នក វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​របស់​យើង​។

ការ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​គឺជា​រឿង​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់ ហើយ​អ្នក​អាច​ធ្វើ​ដូចនេះ​បាន​ដោយ​ការ​ទទួលទាន​របប​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ភ្លេចខ្លួន​ទទួលទាន​អាហារ​ដែល​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាង​កាយ​របស់​អ្នក  ខាងក្រោម​នេះ​គឺជា​គោលការណ៍​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​តាម​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​របស់​វា​ចំពោះ​រាង​កាយ ។

១-​ធ្វើ​លំ​ហាត់ប្រាណ
បន្ទាប់​ពី​ការ​បរិភោគ​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន សូមកុំ​ធ្វើ​លំ​ហាត់ប្រាណ ខ្លាំង​ៗ ។ វា​ជា​ការ​ល្អ​ប្រសើរ​ប្រសិនបើ​អ្នក​គ្រាន់តែ​ដើរ​លេង​មួយ​ភ្លែត ។ ការ​ធ្វើ​ដូចនេះ​វា​នឹង​ជួយ​ក្នុង​ការ​ដុត​កាឡូរី​បន្ថែម​ទៀត ។

២-​ផឹកទឹក​ក្តៅ ឧ​ណ្ណ​ៗ
ការ​ទទួលទាន​ទឹក​ក្តៅ ឧ​ណ្ណ​ៗ​មួយ ឬ​ពីរ​កែវ​អាច​ជួយ​បណ្តេញ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​នេះ​ចេញពី​រាង​កាយ ។ ជា​លទ្ធផល​វា​នឹង​ជួយ​រក្សា​សុខភាព​ថ្លើម ក្រពះ ពោះវៀន​ឲ្យ​មាន​សុខភាព​ល្អ និង​ការពារ​ពួក​វា​ពី​ការ​ខូចខាត​។

៣-​កុំ​ចូល​គេង ភ្លាម​ៗ​បន្ទាប់​ពី​បរិភោគ​អាហារ​រួច
សូម​ព្យាយាម​ក្នុង​ការ​រក្សា​គម្លាត​ឲ្យ​បាន​ពី​ពីរ​ទៅ​បី​ម៉ោង​រវាង​ពេលវេលា​ដែល​អ្នក​បាន​បរិភោគ​រួច និង​ពេល​ដែល​អ្នក​ចូល​គេង​។ ប្រសិនបើ​ឹ​អ្នក​ចូល​គេង ភ្លាម​ៗ​បន្ទាប់​ពី​បរិភោគ​អាហារ​រួច ថាមពល​ក្នុង​ខ្លួន​របស់​អ្នក​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ឡើយ ហើយ​វា​នឹង​រក្សា​ទុក​នៅ​ក្នុង​រាង​កាយ​ក្រោម​ទម្រង់​ជា​ជាតិ​ខ្លាញ់ ។

៤-​ចៀសវាង​ការ​បរិភោគ​របស់​ត្រជាក់​ក្រោយ​ពី​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់
ការ​ទទួលទាន​របស់​ត្រជាក់​ដូច​ជា​កា​រ៉េ​ម​បន្ទាប់​ពី​ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ អាច​មាន​ផល​ប៉ះពាល់​ដល់​ថ្លើម ក្រពះ និង​ពោះវៀន ។ ហេតុ​ដូចនេះ​ចូរ​ចៀសវាង​ការ​បរិភោគ​អាហារ​ត្រជាក់​បន្ទាប់​ពី​ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ៕