សោកនាដកម្មថ្ងៃចូលឆ្នាំ ទូទាំងប្រទេសរយៈពេល5ថ្ងៃ ស្លា.ប់និងរបួសដោយចរាចរណ៍ជិត300នាក់
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មានជនរងគ្រោះចំនួន៥៤នាក់ស្លា.ប់ និង២២៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មានជនរងគ្រោះចំនួន៥៤នាក់ស្លា.ប់ និង២២៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មានជនរងគ្រោះចំនួន៥៤នាក់ស្លាប់ និង២២៦នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៥ថ្ងៃ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គិតចាប់ពីថ្ងៃទី១៣ដល់១៧ ខែមេសា ។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃបានផ្សព្វផ្សាយ ។
តាមរបាយការណ៍ដដែលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃនេះ បានកើតឡើងចំនួន១២១លើក ខូចខាតម៉ូតូ១៤៤គ្រឿង រថយន្តតូច៤៤គ្រឿង រថយន្តធំ៨គ្រឿង និងយានផ្សេងៗ៥គ្រឿង ។ ឯមូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍នេះមានបើកបរក្នុងល្បឿនលឿន បើកបរក្នុងស្ថានភាពស្រវឹង បើកបរជែងមិនប្រកាន់ស្តាំ មិនគោរពសិទ្ធិអាទិភាព បត់ក្នុងស្ថានភាពគ្រោះថ្នាក់ កត្តាយានយន្ត និងងងុយដេក ។
ខេត្តដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តបាត់ដំបង១២លើក ស្លាប់១២នាក់ និងរបួស១៧នាក់ ។ ខេត្តកំពង់ធំ៩លើក ស្លាប់៧នាក់ និងរបួស២៦នាក់ ។ រាជធានីភ្នំពេញ៧លើក ស្លាប់៥នាក់ និងរបួស១០នាក់ ។
ខេត្តស្វាយរៀង១០លើក ស្លាប់៤នាក់និងរបួស២៣នាក់ ។ ខេត្តក្រចេះ៩លើក ស្លាប់៣នាក់ និងរបួស១៣នាក់ ។ ខេត្តព្រះវិហារ៧លើក ស្លាប់៣នាក់ និងរបួស១០នាក់ ។ ខេត្តព្រៃវែង៣លើក ស្លាប់៣នាក់ និងរបួស៣នាក់ និងខេត្តព្រះសីហនុ៣លើក ស្លាប់៣នាក់ ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី១៧ មេសា ដែលជាថ្ងៃបងប្អូនប្រជាពលរដ្ឋសម្រុកត្រឡប់ពីស្រុកកំណើតមកបំពេញការងារដូចធម្មតាវិញ គ្រោះថ្នាក់ចរាចរណ៍កើតឡើង២៦ករណី ស្លាប់១២នាក់ និងរបួសធ្ងន់ស្រាល៤៧នាក់ ៕
ចែករំលែកព័តមាននេះ