ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ថ្មី​ម៉ែ​ន អ​ម្រុ​ង​រ័​ត្ន តស៊ូ​ដើម្បី​លូតលាស់​នា​ពេល​ខាង​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​ម៉ែ​ន អ​ម្រុ​ង​រ័​ត្ន ទទួល​បានការ​ងារ​សិល្បៈ​ជា​ហូរហែ បន្ទាប់​ពី​ទំនេរ​រាប់​ខែ​ស្ទើរតែ​បោះបង់​អាជីព ។ ការ​ខិតខំ​របស់​លោក​អ​ម្រុ​ង​រ័​ត្ន បាន​ផល​ល្អ ដោយ​គេ​មើលឃើញ​ពី​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​ម៉ែ​ន អ​ម្រុ​ង​រ័​ត្ន ទទួល​បានការ​ងារ​សិល្បៈ​ជា​ហូរហែ បន្ទាប់​ពី​ទំនេរ​រាប់​ខែ​ស្ទើរតែ​បោះបង់​អាជីព ។ ការ​ខិតខំ​របស់​លោក​អ​ម្រុ​ង​រ័​ត្ន បាន​ផល​ល្អ ដោយ​គេ​មើលឃើញ​ពី​ទេព​កោសល្យ​របស់​លោក ។

តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដលោក​ម៉ែ​ន អ​ម្រុ​ង​រ័​ត្ន តាំងពី​បញ្ចូល​ខ្លួន​ជា​សមាជិក​ក្រុម​គ្រួសារ​តារា​កម្ពុជា​មក ការងារ​សិល្បៈ​របស់​លោក​លូត​ឡើង​ប្លែក​ខុស​ពី​មុន ។ ត្រឹមតែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​លោក​ម៉ែ​ន អ​ម្រុ​ង​រ័​ត្ន ទទួល​បានការ​ងារ​ដូច​ជា​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​សិល្បៈ​ជា​ច្រើន​នា​ឱកាស​ច្រើន​បុណ្យចូលឆ្នាំ​ថ្មី ។ តារា​រលក​ក្រោយ​រូប​នេះ​បាន​ចូល​ថត​បទ​ចម្រៀង​វ៉ុល​ចូល​ឆ្នាំ​របស់​ផលិតកម្ម​ថោ​ន ។ ចូលរួម​ក្នុង​កម្មវិធី​«​ផ្ទះ​លោកតា​»​ដែល​ថត​ទុក​សម្រាប់​ចាក់​ថ្ងៃ​បុណ្យចូលឆ្នាំ  ។ កម្មវិធី​ថត​ទុក​ចូល​ឆ្នាំ​របស់​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី ។

បន្ថែម​ពី​ការងារ​នោះ​លោក​អ​ម្រុ​ង​រ័​ត្ន​ឆ្លៀត​ថត​កម្មវិធី​សមាគម​ទូរទស្សន៍​ដែល​មាន​សុ​ទ្ឋ​តែ​តារា​ល្បី​ចាស់​ថ្មី​ចូលរួម ។

លោក​ម៉ែ​ន អ​ម្រុ​ង​រ័​ត្ន និយាយ​ថា «​ក្រោយ​ពេល​ដែល​ខ្ញុំ​ព្យាយាម​ខំ​រុល​ជាមួយ​សិល្បៈ​មក​ការងារ​ហាក់​ប្រែ​ក្លាយទៅជា​រឿង​ល្អ​ជាង​មុន​សម្បូរ​កិច្ចការ​ខ្លះ​ដែរ​ដោយ​រវល់​គួរសម ។ ជា​ពិសេស​បន្ទាប់​ពី​ងាក​ចូល​ជា​មួ​​យ បង​ៗ​ក្រុម​គ្រួសារ​តារា​កម្ពុជា​មក មាន​សកម្មភាព​សិល្បៈ​មមាញឹក​ជា​ហូរហែ​តែ​ម្តង ។

សិល្បៈ​ពេល​នេះ​មានការ​ប្រែប្រួល​ជាង​មុន តែ​នៅ​មិន​ទាន់​សមចិត្ត​ពេក​នោះ​ទេ ខ្ញុំ​ត្រូវ​ព្យាយាម​បន្ត​ទៀត ។ ខ្ញុំ​នៅ​ចង់​បង្ហាញ​វត្តមាន​ជាមួយ​ការ​ថត ការ​សម្តែង​ឲ្យ​បាន​ច្រើន​ដូច​ជា​ថត​ខារ៉ាអូខេ បទ​ចម្រៀង​របស់​ផលិតកម្ម ល្បី​ៗ និង​ចង់​បញ្ចេញស្នាដៃ​ក្នុង​បណ្តា​ខ្សែភាពយន្ត​ភាគ និង​រឿង​ដុំ​ដែល​កំពុង​រីកសាយ​ក្នុង​វិស័យ​កុន​ខ្មែរ ។

យ៉ាងណា​ក៏​ដោយ​ខ្ញុំ​នៅ​តែ​មិន​ភ្លេច​ដល់​បណ្តា បង​ៗ​រៀមច្បង​សិល្បៈ​ដែល​ស្រឡាញ់​រាប់អាន​ជួយ​ប្រាប់​ពី​វិធី ល្អ​ៗ​ក្នុង​សិល្បៈ ក៏​ដូច​ជា​អ្នក​ជួយ​ខ្ញុំ​មួយ​ចំនួន​ទៀត​បាន​រក​ពន្លឺ​ខ្លះ​ប្រឡូក​សិល្បៈ » ។

លោក​ម៉ែ​ន អ​ម្រុ​ង​រ័​ត្ន សង្ឃឹមថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី វត្តមាន​ចូលរួម​សម្តែង​តាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា​នឹង​ជួយ​ឲ្យ​លោក​មានការ​ចាប់អារម្មណ៍​ថែម​ទៀត ។ លោង​អ​ម្រុ​ង​រ័​ត្ន ចង់រក​ប្រាក់​ជួយ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ឲ្យ​បាន​សមរម្យ ។ ទោះជា​លំបាក​បែប​ណា​ក្តី​លោក​ព្យាយាម​ទៅ​សម្តែង ទោះ​តម្លៃ​មិន​រួច​ថ្លៃ​កាត់​ខោអាវ​ក៏​ដោយ ព្រោះ​រំពឹង​ជួយ​ឱ្យ​លោក​លេចធ្លោ​នា​ពេល​ខាង​មុខ៕