ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ថ្ងៃ ​មនុស្សស្លា.ប់​៣ និងរបួសធ្ងន់-ស្រាល៣៤

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧​កើតឡើង​១១​លើក​(​យប់​៤​លើក​) បណ្តាល​ឱ្យ​ស្លា.ប់​៣​នាក់ (​ប្រុស​២​នាក់​) របួសធ្ងន់​១៨​នាក់ (​ស្រី​៤​នាក់​) របួសស្រាល​១៦​នាក់​(​ស្រី​២​នាក់​) មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១១​នាក់ (​យប់​៣​នាក់​) ។

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧​កើតឡើង​១១​លើក​(​យប់​៤​លើក​) បណ្តាល​ឱ្យ​ស្លាប់​៣​នាក់ (​ប្រុស​២​នាក់​) របួសធ្ងន់​១៨​នាក់ (​ស្រី​៤​នាក់​) របួសស្រាល​១៦​នាក់​(​ស្រី​២​នាក់​) មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១១​នាក់ (​យប់​៣​នាក់​) ។

មូលហេតុ​នៃ​គ្រោះថ្នាក់​មក​ពី​ល្បឿន​៣​លើក​ស្លាប់​២​នាក់​, ស្រវឹង​២​លើក ស្លាប់​ម្នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, បត់​គ្រោះថ្នាក់​២​លើក​, កត្តា​យានយន្ត​១​លើក​, ប្រជែង​១​លើក ។ ស្លាប់​៣​នាក់​ក្នុង​នោះ មូ​៉​តូ​៣​នាក់ ។ ការ​ប៉ះទង្គិច មូ​៉​តូ​និង​មូ​៉​តូ​៣​លើក​, មូ​៉​តូ​និង​រថយន្ត​តូច​២​លើក​, មូ​៉​តូ​និង​រថយន្ត​ធំ​១​លើក​, មូ​៉​តូ​ដួល​ខ្លួនឯង​២​លើក​ស្លាប់​២​នាក់​, មូ​៉​តូ​និង​គោ​យន្ត​១​លើក ស្លាប់​ម្នាក់​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​ក្រឡាប់​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៨​គ្រឿងក្នុង​នោះ​មាន មូ​៉​តូ​១២​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង ។

យានយន្ត​បង្កហេតុ មូ​៉​តូ​៨​លើក​, រថយន្ត​តូច​៣​លើក ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ ផ្លូវជាតិ​៥​លើក​, ផ្លូវ​ខេត្ត​៥​លើក​, ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន  ខេត្តពោធិ៍សាត់​២​លើក ស្លាប់​២​នាក់ របួស​ម្នាក់ និង​ខ​រត្ត​សៀមរាប​១​លើក​ស្លាប់​ស្រី​ម្នាក់ ៕