ព្រលះខឿនចិញ្ចើមផ្លូវរងរបួសធ្ងន់ពីរនាក់
រាជធានីភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងស្រវឹងជោកជាំវង្វេងស្មារតីគ្រប់គ្រងខ្លួនលែងបានរេចង្កូតទៅបុកខឿនចិញ្ចើមថ្នល់មុខផ្សារហេងលីរងរបួសធ្ងន់ទាំងពីរនាក់
រាជធានីភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងស្រវឹងជោកជាំវង្វេងស្មារតីគ្រប់គ្រងខ្លួនលែងបានរេចង្កូតទៅបុកខឿនចិញ្ចើមថ្នល់មុខផ្សារហេងលីរងរបួសធ្ងន់ទាំងពីរនាក់
រាជធានីភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងស្រវឹងជោកជាំវង្វេងស្មារតីគ្រប់គ្រងខ្លួនលែងបានរេចង្កូតទៅបុកខឿនចិញ្ចើមថ្នល់មុខផ្សារហេងលីរងរបួសធ្ងន់ទាំងពីរនាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារហេងលី ស្ថិតតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BG-9465 បើកតាមផ្លូវ២៧១ក្នុងទិសដៅពីស្ពានអាកាសស្ទឹងមានជ័យទៅខាងផ្លូវមន្ទីរពេទ្យព្រះកុសុមៈ ក្នុងស្ថានភាពស្រវឹងទាំងពីរនាក់លុះអ្នកទាំងពីរបើកបរមកដល់មុខផ្សារហេងលី ស្រាប់តែអ្នកបើកបរម៉ូតូបានរេចង្កូតទៅខាងស្ដាំ ហើយជ្រុលទៅបុកខឿនចិញ្ចើមផ្លូវមុខផ្សារបណ្ដាលឱ្យអ្នកទាំងពីររងរបួសធ្ងន់សន្លប់ទាំងពីរនាក់ ។
ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានជួយទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនដើម្បីមកដឹកជនរងគ្រោះយកទៅសង្គ្រោះម្នាក់ និងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតម្នាក់ ។ ចំណែកម៉ូតូសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ