ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ព​ន្ធ​តារាចម្រៀង​ រិ​ន ​សា​វ៉េ​ត ​ស្ថិត​ក្នុង​ស្ថានភាព​ព្រួយបារម្ភ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នា​ពេល​នេះ ​ភរិយា​របស់​តារាចម្រៀង​លោក​រិ​ន សា​វ៉េ​ត​ កំពុង​តែ​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះ​បន្ទាន់ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ ព្រោះតែ​សភាព​ជំងឺមហារីក​សុដន់​ កាន់តែ​ធ្វើទុក្ខ​មិន​ស្រាក​ស្រា​ន្ត​​ឡើយ​ ខណៈ​លោក​សា​វ៉េ​ត​ តែងតែ​នៅ​ជិត​ភរិយា​មើលថែ​​យ៉ាង​ព្រួយ​បារម្ភបំផុត ។

រាជធានីភ្នំពេញ ៖ ​នា​ពេល​នេះ ​ភរិយា​របស់​តារាចម្រៀង​លោក​រិ​ន សា​វ៉េ​ត​ កំពុង​តែ​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះ​បន្ទាន់ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ ព្រោះតែ​សភាព​ជំងឺមហារីក​សុដន់​ កាន់តែ​ធ្វើទុក្ខ​មិន​ស្រាក​ស្រា​ន្ត​​ឡើយ​ ខណៈ​លោក​សា​វ៉េ​ត​ តែងតែ​នៅ​ជិត​ភរិយា​មើលថែ​​យ៉ាង​ព្រួយ​បារម្ភបំផុត ។

ក្នុង​ពេល​ដែល​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ គេ​គ្រប់​គ្នា​ទទួល​អំណរ​ឆ្នាំ​ថ្មី​គ្រប់​ទិស​ទី​ពី​ទេវតា​ឆ្នាំ​ថ្មី​ តែ​លោករិ​ន សា​វ៉េ​ត​ បែរជា​នៅ​ប្តូរផ្តាច់​ចែក​ការ​លំបាក​ជាមួយ​ភរិយា​ជាទី​ស្រឡាញ់​ ដែល​ទទួល​​រង​សម្ពាធ​ជំងឺមហារីក​សុដន់​ រហូត​ត្រូវ​សង្គ្រោះ​បន្ទាន់​ជា​បន្ត​ទៀត​ តាំងពី​មុន​ចូល​ឆ្នាំ​​មក​ម្ល៉េះ​។

តាម​ការ​បញ្ជាក់​ពី​លោក រិ​ន សា​វ៉េ​ត បានឱ្យ​ដឹង​ថា ភរិយា​របស់​ខ្លួន​​បាន​ចូល​មក​សម្រាក​​នៅ​មន្ទីរពេទ្យ​រុ​ស្សី​នេះ តាំងពី​ថ្ងៃ​ទី​០៩ ​
មេ​សា​ មក​ម្ល៉េះ ។ ​ដំបូង​ឡើយ​អាការៈមិនសូវ​ជា​​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​ក្រោយ​បាន​​ចាក់​ថ្នាំ​គីមីបន្ថែម ​ដើម្បី​សម្លាប់​មេរោគ​មហារីក​ដែល​មាន​​ពី​មុន​មក ជំងឺ​កាន់តែ​ធ្វើទុក្ខ​ឡើង​ៗ​។

លោក​ថា មិន​ត្រឹមតែ​មាន​ជំងឺមហារីក​ត្រង់​សុដន់​១​មុខ​​ឡើយ ភរិយា​របស់​លោក​ត្រូវ​បាន​មេរោគ​នោះ​រីក​រាលដាល​ស្ទើរ​ពេញ​ខ្លួន​ទាំង​អស់​ហើយ ពោល​គឺ​នៅ​ត្រង់​ខួរក្បាល និង​សួត​ជាដើមក៏​មាន​ដែរ​ ។ លោក​បាន​រៀបរាប់​បន្ត​ថា ភរិយា​របស់​ខ្លួន​បន្ទាប់​ពី​ចាក់​ថ្នាំ​គីមី​លើក​ទី​៤​​មក បាន​ធ្វើទុក្ខ​ដល់​ខួរក្បាល ក្បាល​ចាប់ផ្ដើម​ឈឺ​កាន់តែ​ខ្លាំង​ស្ទើរ​ផ្ទុះ​សន្លប់ ដោយ​ទ្រាំ​មិន​បាន​ក៏​នាំ​មក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។

បន្ទាប់​មក​គ្រូពេទ្យបាន​យក​ទៅ​ស្គែ​ន​មើល​ក្បាល ក៏​ឃើញ​មេរោគ​មហារីក​នោះ​នៅ​ក្នុង​ខួរក្បាល​ទៀត​។ បន្ទាប់​មក​ចាក់​ថ្នាំ​គីមី​ព្យា​បាល​នៅ​ត្រង់​ខួរក្បាល​ ក៏​នាំ​ឲ្យ​ហត់ គ្រូពេទ្យ​ពិនិត្យ​សួត​មើល ឃើញ​មាន​មហារីក​នៅ​ត្រង់​សួត​ទៀត​។

យ៉ាងណាមិញ​ ពេល​នេះ​ស្ថានភាព​​ប្រពន្ធ​របស់​តារា​ប្រុស​រូប​នេះ​ ក៏​នៅ​តែ​ត្រូវ​បាន​ក្រុម​លោកគ្រូ​ពេទ្យ​ផ្នែក​មហារីក​នៃ​ពេទ្យ​រុស្សី​ បាន​ខិតខំ​យកចិត្តទុកដាក់​ជា​បន្ត​ទៀត​ ក្នុង​ការ​តស៊ូ​ជួយ​ព្យាបាល​ឱ្យ​អស់​ល​ទ្ធភាព​ ដើម្បី​ឱ្យ​លោក​សា​វ៉េ​ត ​មានការ​អស់ចិត្ត​នឹង​ទុកចិត្ត​មក​​លើ​ការ​ព្យាបាល​របស់​លោកគ្រូ​ពេទ្យ​ ។​

ចាប់តាំងពី​ភរិយា​លោ​ករិន សា​វ៉េ​ត ​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​កាច​នេះ​មក លោ​ក​រមែងតែងតែ​នៅ​ជិត​កាយ​ភរិយា​ ដើម្បី​ជា​កម្លាំងចិត្ត​តាម​ការ​បញ្ជា​ពី​លោកគ្រូ​ពេទ្យ​មាន​តែ​ការ​ផ្តល់​កម្លាំងចិត្ត​នោះ​ទេ ​ជា​វិធី​ធ្វើឱ្យ​​អ្នកជំងឺ​កក់ក្តៅ​ និង​ទុកចិត្ត​បន្ត​ឈ្នះ​សភាព​ជំងឺបាន​។​ កាយវិការ​ល្អ​របស់​លោក​សា​វ៉េ​ត​ជា​ប្តី​នេះ​ ជា​គំរូមួយ​សម្រាប់​បុរស​មួយ​ចំនួន​ ដែល​រមែង​មើល​រំលង​ទឹកចិត្ត​ភរិយា​ ។

​សូម​បារមី​នានា​បន្ត​ជួយ​ថែរក្សា​ប្រពន្ធ​លោ​ករិន សា​វ៉េ​ត​ ឱ្យរួចផុតពីគ្រោះនេះផង ​។