ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យមួយម៉ាត់​ ដែលលោក​ត្រាំ ចង់និយាយ​ទៅកាន់​លោក​​គីម ជុង​អ៊ុន​…

6 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ តាម​ប្រភព​ពី Metro ឱ្យ​​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​ប្រាប់​ទៅ​មេដឹកនាំ​ផ្តាច់​ការ លោក​គី​ម ​ជុង​អ៊ុ​នឱ្យ «​រៀបប្ញក» ​។ លោក​ប្រធានាធិបតី​​ បាន​ព្រមាន​ទុក​មុន ចំពោះ​ការ​កើនឡើង​សម្ពាធ​រវាង​កូរ៉េ​ខាងជើង​ និង​អា​មេ​រិ​ក ​។

នៅ​ពេល​ដែល​អ្នក​យក​ព័ត៌មាន​សួរ​សំណួរ​​ទៅ​កាន់​ប្រធានាធិបតី ត្រាំ ពី​ពាក្យ​ខ្លះ​ៗ​ដែល​លោក​ចង់​និយាយ​ទៅ​កាន់​មេដឹកនាំ​គី​ម ត្រូវ​លោក​​បាន​ឆ្លើយ​តប​វិញ​ថា​​«​រៀប​ប្ញក»​។ សម្តី​នេះ​ ត្រូវ​បាន​និយាយ​ចេញពី​មាត់​របស់​លោក​ប្រធានាធិបតី ក្រោយ​ពេល​កូរ៉េ​ខាងជើង​ប្រកាស​ថា​ ខ្លួន​នឹង​នៅ​តែ​បន្ត​បង្ហោះ​​មី​ស៊ី​ល​ជា​រៀង​រាល់​ស​ប្តា​ហ៍ត​ទៅ​ទៀត ដើម្បី​ត្រៀម​តប​ឆ្លើយ​ទៅ​នឹង​សង្គ្រាម​មិន​ត្រៀម​ទុក​។

លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ព្រមាន​ប្រទេស​កូរ៉េ​ខាងជើង​ថា មិន​គួរ​ណា​ ហ៊ាន​មក​ចង់​សាក​កម្លាំង​ជាមួយ​សហ​រដ្ឋអាមេរិក​សោះ ព្រោះថា «​រយៈពេល​យុទ្ធសាស្ត្រ​អត់ធ្មត់ បាន​កន្លង​ផុត​ហើយ​» ​។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​លើក​ចំណុច​ដែល​លោក​ប្រធានាធិបតី​ត្រាំ​ ហ៊ាន​ចាត់ការ​ទៅ​លើ​ប្រទេស​ស៊ី​រី​ផង​ដែរ ដើម្បី​បង្ហាញ​ថា លោក​ត្រាំ​ពិតជា​មិន​ងាយ​ចុះ​ញ៉ម​នឹង​កូរ៉េ​ខាងជើង​ឡើយ​ ។

តែ​លោក Mike ក៏​បាន​និយាយ​សម្រួល​មក​វិញ​ថា​ «​អា​មេ​រិ​ក​ចង់​បានការ​ដោះស្រាយ​តាម​សន្តិវិធី​ ។ ពោល​ គឺ​ការ​ចរចារ​គ្នា ​ដោយ​មិន​ស៊ីសាច់ហុតឈាម​» ។