ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា បណ្តាល​ឱ្យ​របួសស្រាល​ម្នាក់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រថយន្ត​៣​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា បណ្តាល​ឱ្យ​រង​របួសស្រាល​ម្នាក់ ខាង​រថយន្ត តា​កូ​ម៉ា​ពណ៌​ខ្មៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ​នៅ​លើ​ផ្លូវជាតិ​លេខ​៦

ខេត្តសៀមរាប ៖ រថយន្ត​៣​គ្រឿង​បាន​បុក​បន្តកន្ទុយ​គ្នា បណ្តាល​ឱ្យ​រង​របួសស្រាល​ម្នាក់ ខាង​រថយន្ត តា​កូ​ម៉ា​ពណ៌​ខ្មៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ​នៅ​លើ​ផ្លូវជាតិ​លេខ​៦ បន្ទាប់​មក​បាន​ប្រហែល​កន្លះ​ម៉ោង ឃើញ​សមត្ថកិច្ច​ចរាចរណ៍​មក​ដល់ ដើម្បី​ធ្វើការ​វាស់វែង យក​រថយន្ត​ទាំង​៣​គ្រឿង​ចេញ កុំឱ្យ​កកស្ទះ​ចរាចរណ៍​។ ខណៈនោះ​អ្នកបើកបរ​រថយន្ត​បង្ក​របស់​ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ប្រេស​ដឹក​អ្នកដំណើរ​(​ពី​ភ្នំពេញ​) ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​បាន​ចុះ​(​គេចខ្លួន​បាត់​) បន្សល់​ទុក​រថយន្ត និង​អ្នកដំណើរ​។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​ពោធិ​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។ លោក​វរសេនីយ៍ទោ សុខ សុទ្ធា​វុ​ធ អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​៣​គ្រឿង បាន​បុក​បន្តកន្ទុយ​គ្នា បណ្តាល​ឱ្យ​រង​របួសស្រាល​ម្នាក់ ខាង​រថយន្ត តា​កូ​ម៉ា​ពណ៌​ខ្មៅ បង្ក​ឡើង​ដោយ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ប្រេស​ដឹក​អ្នកដំណើរ​(​ពី​ភ្នំពេញ​)​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ទិស​លិច បាន​ចុះ​(​គេចខ្លួន​បាត់​)​បន្សល់​ទុក​រថយន្ត ន​i​ង​អ្នកដំណើរ ព្រមទាំង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ផង​ដែរ​។

លោក​បាន​បន្ត​ថា រថយន្តក្រុង​៤៥​កៅអី របស់​ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ប្រេស​ដឹក​អ្នកដំណើរ មាន​ម៉ាក ហ្វុ​យ​សូ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1927 ដឹក​អ្នកដំណើរ​(​ពី​ភ្នំពេញ​)​ក្នុង​ទិស​ដៅ​ពី​ទិស​ខាងកើត​ទៅ​ទិស​លិច រួច​គេចខ្លួន​បាត់ បាន​ជ្រុល​ទៅ​បុក​រថយន្ត តា​កូ​ម៉ា​ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ អ៊ា​ន គឹ​ម​អេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប របួសស្រាល ខណៈ​កំពុង​បើក​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត សាំ​យ៉ុ​ង​១៥​កៅអី ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-1813 បើកបរ​ដោយ​ឈ្មោះ ខន សុ​ខុន ភេទ​ប្រុស រស់នៅ​ភូមិ​រលួស ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​។ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ខូចខាត​រថយន្ត ទាំង​៣​គ្រឿង​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​របស់​អធិការ​នគរបាល​ស្រុក​បាន​ចុះ​វាស់វែង​រួច​យក​រថយន្ត​ទាំង​៣​គ្រឿង​ចេញ ដើម្បី​កុំឱ្យ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​។ បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​យក​រថយន្ត​ទាំង​៣​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ជីក្រែង ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕