ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ថា លោក​សម រ​ង្ស៊ី កំពុងឆ្កួត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​មួលបង្កាច់​ប្រវត្តិសាស្ត្រ​។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ឲ្យ​ដឹង​

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​មួលបង្កាច់​ប្រវត្តិសាស្ត្រ​។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា អ្នក​ណា​ក៏​បានដឹង​ហើយ​ថា នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​កំពុង​រង​ទុក្ខវេទនា​ដោយសារ​សង្គ្រាម​៥​ឆ្នាំ ១៩៧០-១៩៧៥ និង​រង​ការ​ធ្វើ​ទុក្ខទោស​ពី​របប​ខ្មែរក្រហម​ប្រល័យ​ពូជសាសន៍ ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ  សម រង្សី កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​ឯ​ប្រទេស​បារាំង​ឯណោះ មិន​បានដឹង​សុខទុក្ខ​របស់​ប្រជាជន​ទាល់តែ​សោះ​។  ហេតុនេះ​ហើយ​បានជា សម រង្សី និយាយ​ព្រាវ៍​ៗ ពី​របប​ខ្មែរក្រហម ដោយ​មិនដឹង​ក្បាល​កន្ទុយ​អ្វី​ទាំងអស់ ចេះ​តែ​ប៉ាតណាប៉ាតណី​យក​ម៉ា​ឈ្នះ​ដៃ បោកប្រាស់​បាន​ប៉ុន្មាន​យក​ប៉ុន​នោះ តាម​លទ្ធភាព  ។

លោក​បន្ត​ថា ដោយសារ​ខ្លួន​មិន​ដែល​ដឹង​ការ​លំបាក​វេទនា​ក្នុង​របប​ប៉ុ​ល​ពត ហើយ​មក​នាំ​គ្នា​ធ្វើបុណ្យ​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ទៅ​នោះ វា​ជា​ការ​ឲ្យ​ហួសចិត្ត​ណាស់ ធ្វើ​នេះ​គ្មាន​អ្វី​ក្រៅពី​បោកប្រាស់​ចិត្ត​ប្រជាជន​ទេ ។

ប្រវត្តិសាស្ត្រ​ពិត​គឺ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នកមាន​ស្នាដៃ​វាយ​ផ្តួលរំលំ​ពួក​ខ្មែរក្រហម​ប៉ុ​ល​ពត ។ ដោយសារ​ស្នាដៃ​នេះ​ហើយ​បានជា​អស់លោក​អ្នកនយោបាយ​អាច​មានមុខ​មក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ ហើយ​សម រ​ង្ស៊ី អាច​មានមុខ​មក​ក្រឡុក​ផ្ទៃក្នុង​កម្ពុជា​បាន​ម៉ា​សេរី ។​ ប៉ុន​នឹង​ហើយ​នៅ​មិន​អស់ចិត្ត​ទៀត ធ្វើ​ទាល់តែ​អស់​តួនាទី​រលីង​ពី​ខ្លួន នៅ​សល់​តែ​គូថ​ខោ បាន​សម​មុខ ដូច​ឪពុក​ឈ្មោះ សម សារី ជា​ជន​ក្បត់ជាតិ​ងាប់​នៅ​ក្រៅប្រទេស​ទើប​អស់ចិត្ត ។

លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ​ថ្ងៃ​១៧ មេ​សា ២០១៧ នេះ គឺជា​ខួប​ទី​៤២ ​នៃ​ថ្ងៃ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរក្រហម ដឹកនាំ​ដោយ ប៉ុ​ល ពត កាលពី​ឆ្នាំ១៩៧៥ ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​ការ​សម្លាប់​រង្គាល​មក​លើ​ប្រជារាស្ត្រ​ខ្មែរ​។​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​តែ​គណបក្ស សម រ​ង្ស៊ី និង គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​តែងតែ​ប្រារព្ធ​ពិធី​ស្មឹង​ស្មា​ធ និង​ឧទ្ទិស​បុណ្យ​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​រាប់​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​។