ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​បា.ញ់​បង្ហោះ​នា​ពេល​ឆាប់​ៗ

7 ឆ្នាំ មុន

យោង​តាម​ការិយាល័យ​កម្មវិធី​អវកាស​របស់​ចិន​ថា​យានអវកាស​កា​ហ្គោ​ដំបូង​គេ​របស់​ចិន TIANZHOU-1 ត្រូវ​បា.ញ់​បង្ហោះ​ទៅ​កាន់​ទី​អវកាស​រវាង​ថ្ងៃ​ទី​២០ ទៅ​២៤ មេ​សា ។

ការិយាល័យ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​រៀបរាប់​ថា

យោង​តាម​ការិយាល័យ​កម្មវិធី​អវកាស​របស់​ចិន​ថា ​យានអវកាស​កា​ហ្គោ​ដំបូង​គេ​របស់​ចិន TIANZHOU-1 ត្រូវ​បាញ់​បង្ហោះ​ទៅ​កាន់​ទី​អវកាស​រវាង​ថ្ងៃ​ទី​២០ ទៅ​២៤ មេ​សា ។

ការិយាល័យ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​រៀបរាប់​ថា យាន​កា​ហ្គោ TIANZHOU-1 ត្រូវ​បញ្ជូន​ជាមួយ​កាំជ្រួច LONGUE MARCHE-7Y2 ពី​មជ្ឈមណ្ឌល​សាកល្បង​ឆ្ពោះទៅ​កាន់​តំបន់​បាញ់​បង្ហោះ​នៅ WENCHANG ខេត្ត​ហៃ​ណា​ន់ ។ ការ​បញ្ជូន​នេះ​ប្រើ​ពេល​២​ម៉ោង​កន្លះ ។ ពេល​បញ្ចប់​ការ​បញ្ជូន​មាន​ន័យ​ថា បេសកកម្ម​របស់​យាន  TIANZHOU-1 ឈាន​ចូល​ដល់​ដំណាក់កាល​បាញ់​បង្ហោះ​ហើយ ។

បណ្តា​អ្នកបច្ចេកទេស​បាន​ធ្វើការ​សាកល្បង​ជា​ច្រើន​លើក​ពេល​ដំឡើង​យាន​កា​ហ្គោ​នេះ​និង​កាំជ្រួច ហើយ​បញ្ចូល​ប្រេងឥន្ធនៈ​មុន​ពេល​បាញ់​បង្ហោះ ។

TIANZHOU-1 ជា​យានអវកាស​កា​ហ្គោ​ដំបូង​គេ​ផលិត​ដោយ​ចិន​ខ្លួនឯង ។ វា​ត្រូវ​បញ្ជូន​ទៅ​ភ្ជាប់​ជាមួយ​ស្ថានីយ​ពិសោធន៍​អវកាស TIANGONG-2 ដែល​កំពុង​ស្ថិត​ក្នុង​តារាវិថី ហើយ​ផ្តល់​ការ​ផ្គត់ផ្គង់​ដល់​ស្ថានីយ​ពិសោធន៍​នេះ ៕