ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​គ្រឿន​ធ្លាប់តែ​កំប្លែង ឥឡូវ​លេង​បែប​កម្សត់​ម្តង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ផ្តល់​សំណើច​សើច​ក្អាកក្អាយ​តាម​រយៈ​ឈុត​ឆាកកំប្លែង តារា​សំខាន់​ៗនៃ​ខ្សែភាពយន្ត​រឿង ​«​ជួប​ស៊យ​» ​នាយ​គ្រឿន​; ​លោក​ជា សុវណ្ណ​ន​រា​;​កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង និង​សាឡា​ត់ ស្រី​ឡា​ង មាន

រាជធានី​ភ្នំពេញ ៖ ក្រៅពី​ផ្តល់​សំណើច​សើច​ក្អាកក្អាយ​តាម​រយៈ​ឈុត​ឆាកកំប្លែង តារា​សំខាន់​ៗនៃ​ខ្សែភាពយន្ត​រឿង ​«​ជួប​ស៊យ​» ​នាយ​គ្រឿន​; ​លោក​ជា សុវណ្ណ​ន​រា​;​កញ្ញា​គៀត សុ​វ​ណ្ណា​ឡា​ង និង​សាឡា​ត់ ស្រី​ឡា​ង មាន​ឈុត​ឆាក​យំ​ទាល់តែ​អ្នក​ទស្សនា​ហូរ​ទឹកភ្នែក​តាម ។

តារា​កំប្លែង​នាយ​គ្រឿន​បាន​ក្លាយជា​អ្នកនិពន្ធ​និង​សហការ​ដឹកនាំ​រឿង​«​ជួប​ស៊យ​»​របស់​ផលិតកម្ម​អិ​ល​ឌី ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាយ​គ្រឿន​ថែម​ទាំង​សម្តែង​ខ្លួនឯង​មាន​ទាំង​ឈុត​កំប្លែង និង​ឈុត​ឆាក​យំសោក​កម្សត់ ។

កាលពី​ល្ងាច​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០១៧​ផលិតកម្ម​អិ​ល​ឌី​ប្រារព្ធ​ពិធី​សម្ពោធ​ភាពយន្ត​រឿង​«​ជួយ​ស៊យ​»​ជា​ប្រភេទ​រឿង​កំប្លែង​សើច​បង្កប់​ការ​អប់រំ ។ កាន់តែ​ប្លែក​គឺ​អ្នក​ទស្សនា​នឹង​យំ​តាម​ពេល​នាយ​គ្រឿន​សម្តែង​ឈុត​យំយែក​ខ្លាំង​កម្រ​ឃើញ​ជាមួយ​បណ្តា​តួអង្គ​មួយ​ចំនួន​ទៀត ។ ពិធី​សម្ពោធ​រៀបចំ​ធ្វើ​នៅ​បរិវេណ​ផ្សារ​ទំនើប​ស្ទឹង​មាន​ជ័យ នៃ​រោង​ភាពយន្ត​ទំនើប​លេ​ជេន ដោយ​មាន​តារា​សម្តែង​ក្នុង​ផ្ទៃរឿង តារា​កិត្តិយស និង​ទស្សនិកជន​ច្រើន​កុះករ​ចូលរួម ។

នាយ​គ្រឿន​ឱ្យ​ដឹង​ថា នាយ​លំបាក​ណាស់​ក្នុង​ការ​និពន្ធ​រឿង​នេះ​ដើម្បី​ឱ្យ​ល្អ​ប្រទាក់ក្រឡា​គ្នា​ពី​មួយ​ឆាក​ទៅ​មួយ​ឆាក​ដើម្បី​ឱ្យ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។ នាយ​និពន្ធ​រឿង​នេះ​ជូន​ផលិតកម្ម​អិ​ល​ឌី ដែល​ជា​ផលិតកម្ម​មានការ​ទទួលស្គាល់​ពី​មហាជន និង​ជោគជ័យ​ពី​មួយ​រឿង​ទៅ​មួយ​រឿង​នា​ពេល​កន្លង​មក ។

នាយ​គ្រឿន​និយាយ​ថា​«​អំឡុង​ពេល​ថត​ពិតជា​មិនធម្មតា​ទេ​ក្លាយជា​អ្នក​ដឹក និង​និពន្ធ​នេះ ពិសេស​ពេល​ថត ម្តង​ៗ​លំបាក​ណាស់​ត្រូវ​តាំងចិត្ត​ព្យាយាម​ណាត់​តួ​ស្ទើរតែ​មើល​មុខ​គ្នា​លែង​ចំ ម្តង​ៗ ដោយសារ​តែ​តួ​មក​ថត តួ​ខ្លះ​លេង​ទូរស័ព្ទ ដែល​កំពុង​តែ​ធ្វើការ ទាំងនេះ​នាំ​ឱ្យ​ខូច​ឈ្មោះ​យើង​ជាតា​រា​មក​ក៏​មិន​ទាន់ ទើប​ខ្ញុំ​គិត​ថា​លំបាក ។

បន្ថែម​ពីលើ​នេះ​ខ្ញុំ​ត្រូវ​សម្តែង​ជា​តួ​កម្សត់​លាយ​កំប្លែង ដោយ​ដាក់​ការ​កម្សត់​យំ​បង្ហូរទឹកភ្នែក ចាប់ពី​ពាក់កណ្តាល​សាច់​រឿង​ព្រោះ​សាច់​រឿង​បែប​បងប្អូន​ប្រុស​បង្កើត ហើយ​ជួបជុំ​វិញ​បែរជា​បង​មាន​ជំងឺមហារីក​ខួរក្បាល​ស្លាប់​ចោល​ទៀត ស្រប​ពេល​ម្តាយ​ឪពុក​ក៏​ស្លាប់​ចោល​ទៀត​ធ្វើ​ឱ្យ​តែលតោល​តែឯង​» ។

លោក​លៀក លី​ដា ចាងហ្វាង​ផលិតកម្ម​អិ​ល​ឌី​រំពឹង​ថា​ភាពយន្ត​រឿង​«​ជួប​ស៊យ​»​នឹង​ត្រូវចិត្ត​អ្នក​ទស្សនា​មិន​ខាន ព្រោះ​មាន​ឈុត​សើច និង​កម្សត់​លាយឡំ​គ្នា​ដោយ​ចាក់​បញ្ចាំង​ចាប់ពី​ថ្ងៃ​ទី​១៣ មេ​សា ២០១៧​តទៅ ៕