ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ស្លា.ប់​ព្រោះ​ស្លាក់​នំ​ដូ​ណាត់
បុរស​ម្នាក់​ដែល​ប្រកួត​ទទួលទាន​នំ​ដូ​ណាត់​ឱ្យ​អស់​ក្នុង​រយៈពេល​៨០​វិនាទី​នៅ​ក្រុង​ដេ​ន​វើ សហរដ្ឋអាមេរិក បាន​ស្លាក់​ជាប់​បំពង់ក​ដកដង្ហើម​មិន​រួច​បណ្ដាល​ឱ្យ​ស្លា.ប់ ។

១-​ស្លាប់​ព្រោះ​ស្លាក់​នំ​ដូ​ណាត់
បុរស​ម្នាក់​ដែល​ប្រកួត​ទទួលទាន​នំ​ដូ​ណាត់​ឱ្យ​អស់​ក្នុង​រយៈពេល​៨០​វិនាទី​នៅ​ក្រុង​ដេ​ន​វើ សហរដ្ឋអាមេរិក បាន​ស្លាក់​ជាប់​បំពង់ក​ដកដង្ហើម​មិន​រួច​បណ្ដាល​ឱ្យ​ស្លាប់ ។

២-​អូស្ដ្រាលី​ចាប់​ថ្នាំ​ញៀន​ម៉ា​ទឹម​កក​ជិត​១​តោន
ប៉ូលិស​អូស្ដ្រាលី​ចាប់​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ជិត​១​តោន មាន​តម្លៃ​៦៨០​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ និង​ស្ថិត​ក្នុង​លំដាប់​ទី​២ នៅ​ក្រុង​ម៉េ​ល​ប៊ើ​ន​នា​ឆ្នាំ​២០១៧​នេះ ។

៣-​តៃវ៉ាន់​មាន​គម្រោង​សង់​នាវាមុជទឹក​៨​គ្រឿង
តៃវ៉ាន់​បាន​ប្រកាស​គម្រោង​សង់​នាវាមុជទឹក​ប្រើ​ដោយ​ខ្លួនឯង​ចំនួន​៨​គ្រឿង ជំនួស​នាវាមុជទឹក​ស៊េរី​ចាស់​ចំនួន​៤​គ្រឿង​ដែល​ទិញ​ពី​បរទេស ។

៤-​នូ​វែ​ល​សេ​ឡង់​ជួប​គ្រោះ​ទឹកជំនន់
អស់​រយៈពេល​៥០០​ឆ្នាំ​មក​ហើយ ទើប​មាន​ទឹកជំនន់​ដ៏​ធំ​មួយ​នៅ​នូ​វែ​ល​សេ​ឡង់ បង្ក​ឱ្យ​ការ​ខូចខាត​តាម​តំបន់​ជា​ច្រើន​នៅ​ភាគ​ខាងកើត ។ ហេតុការណ៍​កើតឡើង​ដោយសារ​ឥទ្ធិពល​ពី​ព្យុះ​Debbie នៅ​អូស្ដ្រាលី ។

៥-​ម្ចាស់​ហាង​មួយ​បាញ់​ឧស្ម័ន​ពុល​ដាល់​ចោរ
ម្ចាស់​ហាង​ទំនើប​មួយ​របស់​ចិន​នៅ​អីុតា​លី បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ខណៈ​ពេល​មាន​ចោរ​ចូល​ប្លន់​ហាង ដោយ​បាញ់​ឧស្ម័ន ដាក់​ចោរ​ចំនួន​២​នាក់ និង​ចាប់ខ្លួន​បាន​ម្នាក់ ។

៦-​ត្រូវ​ឆ្នោត​៣​លើក​រយៈពេល​១​ឆ្នាំ
ប្ដី​ប្រពន្ធ​កា​ណា​ដា បាន​បង្កើត​ឯតទគ្គ​កម្ម​ត្រូវ​ឆ្នោត​រង្វាន់​ធំ​លើក​ទី​៣​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ចំនួន​៦​លាន​ដុល្លារ ។ ចាត់ទុកជា​សំណាងល្អ​បំផុត​ដែល​មួយ​ឆ្នាំ​ត្រូវ​រង្វាន់​ធំ​ចំនួន​៣​លើក ។

៧-​ឡាវ​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដោយ​ជីក​រូង
សំណង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឡាវ​-​ចិន ត្រូវ​រដ្ឋាភិបាល​ឡាវ​ចាប់ផ្ដើម​សាងសង់​ដោយ​ជីក​រូង​នៅ​តំបន់​នានា​ក្នុង​ខេត្ដ​អ៊ូ​ដុម​សាយ​, ហ្លួង​ប្រា​បាង​, និង​វៀងចន្ទន៍ ។

៨-​ជីកដី​ឃើញ​សព​តែ​ជា​តុក្កតា
ហ្វេ​ស​ប៊ុ​កបាន​បង្ហាញ​រូបរាង​ស្រ​ដៀង​មនុស្ស​ដេក​នៅ​លើ​ដី បើ​ពិនិត្យ​មួយ​ភ្លែត​ស្រ​ដៀង​សព តែ​ធាតុ​ពិតជា​រូប​តុក្កតា ត្រូវ​ត្រាក់ទ័រ​ចូកដី​ប្រទះ​ឃើញ​ក្នុង​ពេល​ចូកដី​ក្នុង​អូរ​នៅ​ខេត្ដ​ប៉ា​ធុម​ថា​នី ប្រទេស​ថៃ ។

៩-​អ្នក​ជក់បារី​ច្រើន អ្នក​ស្លាប់​ក៏​កើន​ខ្ពស់
លទ្ធផល​ស្រាវជ្រាវ​ពី​ការ​ជក់បារី​ឃើញ​ថា ចំនួន​អ្នក​ជក់ និង​អ្នក​ស្លាប់​ពី​ការ​ជក់បារី​បាន​កើន​ខ្ពស់​ដោយ​អត្រា​ស្លាប់​កើនឡើង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។

១០-​អ្នក​ចូល​អា​មេ​រិ​ក​ខុសច្បាប់​ថយ​ចុះ ព្រោះ​នយោបាយ​របស់​លោក​ដូ​ណា​ល់​ត្រាំ
ការ​ចាប់ខ្លួន​ជន​លួច​ចូល​អា​មេ​រិ​កដោយ​ខុសច្បាប់​ពី​ម៉ិក​ស៊ិ​ក បាន​ថយ​ចុះ​ក្នុងអំឡុងពេល​១៧​ឆ្នាំ ក្រោយ​ពី​លោក​ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក ប្រកាស​ឱ្យ​ប្រើ​ការ​រឹត​បន្ដឹង និង​ទទួល​ការ​កោតសរសើរ​ពី​ពលរដ្ឋ ៕