ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ផ្សោត​ងាប់​នៅ​មាត់ឆ្នេរ​កោះ​សំ​ពោ​ជ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ត្រី​ផ្សោត​សមុទ្រ​1​ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ងាប់​នៅ​មាត់​ឆ្នេរ​កម្សាន្ត កោះ​សំ​ពោ​ជ ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​

ខេត្ត​ព្រះ​សីហ​នុ ៖ ត្រី​ផ្សោត​សមុទ្រ​1​ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ងាប់​នៅ​មាត់​ឆ្នេរ​កម្សាន្ត កោះ​សំ​ពោ​ជ ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​ព្រឹក​ថ្ងៃ​ទី​17 ខែមេសា ឆ្នាំ​2017 ។

តាម​ស្ត្រី​ម្នាក់​ជា​អ្នកបម្រើ​ការ​នៅ​ចំណុច​ឆ្នេរ​នោះ​បានឱ្យ​ដឹង​ថា ផ្សោត​1​ក្បាល​នេះ មាន​ប្រវែង​ប្រហែល​1​ម៉ែត្រ ទម្ងន់​ប្រហែល​10​គីឡូក្រាម បាន​ងាប់​អណ្តែត​មក​លើ​ឆ្នេរ​នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​17 មេ​សា តែ​មិនដឹង​ថា វា​ងាប់​ប៉ុន្មាន​ម៉ោង​មក​ហើយ​ទេ ។

ស្ត្រី​នោះ​បាន​បន្ត​ទៀត​ថា នៅ​ចំណុច​ឆ្នេរ​កម្សាន្ត​កោះ​សំ​ពោ​ជ​នេះ ជា​កន្លែង​ទេសចរណ៍ ហើយ​កន្លង​មក គេ​មិន​ដែល​ឃើញ​មាន​ផ្សោត​សមុទ្រ​បង្ហាញខ្លួន​ដែរ ទើបតែ​ពេល​នេះ​ឃើញ​តែ​បាន​ងាប់​ឡើង​ហើម​ស្អុយ​ទៅ​ហើយ ។ ផ្សោត​នោះ​ត្រូវ​បាន​អ្នកបំរើ​ការ​នៅ​ឆ្នេរ​កម្សាន្ត​យក​ទៅ​កប់  ដើម្បី​កុំ​ឲ​មាន​ក្លិន​ជះ​ស្អុយ​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​អញ្ជើញ​មក​លេង​ក្នុង​តំបន់ឆ្នេរ​នេះ ៕