ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកទំនើង! ស្កាត់​ពី​សំរោង​ទង​ ទៅ​អុកឡុក​​​​គងពិសី

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ចម្រុះ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​១​ក្រុម​មក​ពី​ស្រុក​សំរោង​ទង ប្រដាប់​ដោយ​កាំបិត​គ្រប់​ដៃ ដែល​បង្ក​ការ​វាយតប់​អ្នក​ទៅ​កម្សាន្ត​ដល់​ស្រុក​គងពិសី រួច​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ចម្រុះ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​១​ក្រុម​មក​ពី​ស្រុក​សំរោង​ទង ប្រដាប់​ដោយ​កាំបិត​គ្រប់​ដៃ ដែល​បង្ក​ការ​វាយតប់​អ្នក​ទៅ​កម្សាន្ត​ដល់​ស្រុក​គងពិសី រួច​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ប្រភព​ពី​សមត្ថ កិច្ច​បានឱ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​គងពិសី សហការជាមួយ​នគរបាល​និង​ប្រជា​ការពារ បាន​បង្ក្រាប​ជន​ទំនើង​ចំនួន​២​ក្រុម ដែល​វាយ​កាប់​ចាក់​គ្នា​នៅ​ខ្នង​ទំនប់​ស្វាយ ឃាត់ខ្លួន​បាន​ចំនួន​១១​នាក់ ដកហូត​ម៉ូតូ​ចំនួន​៨​គ្រឿង ។

ទោះជា​យ៉ាងណា ទាំង​ក្រុម​បង្ក​និង​ក្រុម​អ្នក​រង​គ្រោះ​សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ម្ខាង​ជា​អ្នកស្រុក​គងពិសី និង​ម្ខាង​ទៀត​ជា​អ្នក​មក​ពី​ស្រុក​សំរោង​ទង ។ ក្រុម​ក្មេង​ទំនើង​បង្កហេតុ​ទាំងនោះ ត្រូវ​បានដឹង​ថា​ជា​អ្នកស្រុក​សំរោង​ទង ពួក​គេ​នាំ​គ្នា​ទៅ​លេង​នៅ​អាង​ទំនប់​ស្វាយ ក្នុងស្រុក​គង​ពីសី ដោយនៅ​នឹង​ខ្លួន​ប្រដាប់​ដោយ​កាំបិត​គ្រប់​ដៃ និង​បាន​យក​កាំបិត​ទៅ​ភ្ជង់​ភាគី​ម្ខាង​ទៀង​ដែល​មក​កម្សាន្ត​នៅ​ទីនោះ​ដែរ ទើប​បង្ក​ឱ្យ​មានការ​កាប់​ចាក់​គ្នា​កើតឡើង​បែប​នេះ ។

ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​ទាំងនេះ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​ខេត្តភ្លាម​ៗ​ផង​ដែរ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែ មេសា សមត្ថកិច្ច​កសាង​សាវតារ​ជាតិ​មិន​ទាន់​ចប់​នៅឡើយ​ទេ ហើយ​ក៏​មិនដឹង​ថា តើ​វាសនា​ពួក​គេ​បាន​ស្គាល់​រសជាតិ​គុក​ដែរ​ឬ​យ៉ា​ណា​នោះ​ឡើយ ។