ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំនេះ ប្រមាណ​1,6លាន​នាក់​ មក​លេង​​កម្សាន្ត​អង្គរ​សង្ក្រាន្ត​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ថ្លែង​ថា ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​ប្រមាណ​១,៦​លាន​ទៅ​១,៧​លាន​នាក់ បាន​ទៅ​លេង​កម្សាន្ត​នៅ​អង្គរសង្ក្រាន្ត​ក្នុង​រយៈពេល​៤​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃទី​១៣​ដល់​១៦ ខែមេសា ឆ្នាំ​២០១៧ ។
លោក​រដ្ឋមន្ត្រី បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នា​យប់​ថ្ងៃ​ទី​១៦ ​មេសា ។

លោក​រដ្ឋមន្ត្រី ថ្លែង​ទៀត​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៧​នេះ កិច្ចការ​មាន​សភាព​ល្អ​ប្រសើរ ប្រកបដោយ​សុវត្ថិភាព ពុំ​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។ ដោយឡែក ទេសចរ​អន្តរជាតិ​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​ក្នុង​រយៈពេល​៣​ថ្ងៃ មាន​ចំនួន​២០.៧២៨​នាក់ កើន​២៨%​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​កម្សាន្ត​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត ហើយ​មិន​ទាន់​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ឆ្នាំ​នេះ​ខេត្តកំពង់ធំ បាន​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដោយ​ដាក់​តាំង​បង្ហាញ​ចន្លុះ​យក្ស និង​កន្ត្រកយក្ស អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។ កន្ត្រក​នេះ គឺ​បងប្អូន​ជនជាតិ​កួយ​ធ្វើ​សម្រាប់​ដាក់​បាយ ម្លូ ស្លា ពេល​ចេញដំណើរ​ពី​ផ្ទះ​ចូល​ព្រៃ ហើយ​ពេល​ត្រឡប់​ពី​ព្រៃ​មក​វិញ​ដាក់​ទំពាំង ផ្លែ​ឈើ និង​របស់​ដែល​គាត់​រកបាន​ពី​ព្រៃ​យក​មក​ផ្ទះ​។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ទឹកដី​ខេត្តសៀមរាប បាន​ផ្សព្វផ្សាយ​នូវ​វប្បធម៌ ប្រពៃណី​ខ្មែរ​ចម្រុះ​ជា​ច្រើន ជូន​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ ។ ក្រៅពី​នោះ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មានការ​លេងល្បែង​ប្រជាប្រិយ​ជា​ច្រើន និង​ការ​រាំ​លេង​កម្សាន្ត​តាម​បែប​ប្រពៃណី​ទៀត​ផង​។ ចំណែក​នៅ​តាម​រាជធានី​-​ខេត្ត ក៏​មាន​រៀបចំ​សកម្មភាព​កម្សាន្ត​សប្បាយ​ផង​ដែរ​៕