ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​3​ថ្ងៃ​ស្លា.ប់​ម្នាក់​របួសធ្ងន់​ស្រាល​20​នាក់​នៅ​ខេត្តពោធិ៍សាត់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ តាម​របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ១៥ និង​១៦ ខែមេសា ឆ្នាំ​២០១៧ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ

ខេត្តពោធិ៍សាត់ ៖ តាម​របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ១៥ និង​១៦ ខែមេសា ឆ្នាំ​២០១៧ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ​នៅ​ខេត្តពោធិ៍សាត់​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​២០​នាក់ ។

លោក​វរសេនីយ៍ទោ រស់ ចំរើន ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ​កើតឡើង​តែ​ពីរ​ស្រុក​ប៉ុណ្ណោះ គឺ​ស្រុក បាកាន និង​ស្រុក​ក្រគរ ក្នុង​នោះ​ស្រុក​បាកាន​មាន​៦​លើក ចំណែកឯ​ស្រុក​ក្រគរ​មាន​២​លើក ។ ដោយ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ស្រី​ម្នាក់ របួសធ្ងន់​៧​នាក់​មាន​ស្រី​៥​នាក់ និង​របួសស្រាល​១៣​នាក់​មាន​ស្រី​៣​នាក់ ។

គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ​បង្ក​ឡើង​រវាង​រថយន្ដ​បុក​ជាមួយ​រថយន្ដ​, រថយន្ដ​បុក​ម៉ូតូ​, រថយន្ដ​បុក​គោ​យន្ដ និង​ម៉ូតូ​បុក​ម៉ូតូ​ជាដើម ។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​អ្នកបើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​, បើកបរ​ប្រើ​ល្បឿន​លឿន​, សេព​គ្រឿង​ស្រវឹង ជាដើម ។ លោក​ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ក៏​បាន​បញ្ជាក់​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​គឺ​មានការ​ថយ​ចុះ​១១% ៕