ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! ចោរ​វៀតណាមល្បី​លូក​ហោប៉ៅ​3​ប្រទេស​ត្រូវ​មក​អស់លក្ខណ៍​ក្នុង​ថ្ងៃ​អង្គ​រស​ង្គ្រា​ន្ត​នៅ​សៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប​៖ តាម​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​មក​ថា មាន​ក្រុម​ចោរ​ប្រុស​-​ស្រី​៣​នាក់ ជា​ជនជាតិ​វៀតណាម ដែល​ល្បី​ខាង​លូក​ហោប៉ៅ​យក​ទ្រព្យសម្បត្តិ​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ

ខេត្តសៀមរាប​៖ តាម​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​មក​ថា មាន​ក្រុម​ចោរ​ប្រុស​-​ស្រី​៣​នាក់ ជា​ជនជាតិ​វៀតណាម ដែល​ល្បី​ខាង​លូក​ហោប៉ៅ​យក​ទ្រព្យសម្បត្តិ​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុង​ពិធី​ព្រឹត្តិ​ការណ៍​​អង្គ​រស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី និង​ក្នុង​កម្ម​ពិធី​ធំ​ៗ​នោះ ខណៈ​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្របួច​ជាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លូក​ហោប៉ៅ​ភ្ញៀវ​ទេសចរ​ដែល​នាំ​គ្នា​មក​លេង​អង្គ​រស​ង្គ្រា​ន្ត​នៅ​ខេត្តសៀមរាប ។

ហេតុ​ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ខណៈ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​បី​នាក់​នេះ​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ជាក់ស្តែង​ដោយ​លូក​ហោប៉ៅ​ពី​ជនបរទេស​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អង្គ​រស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី​នៅ​ក្នុង​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប ។

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៣​នាក់​នោះ​មាន ទី​១-​ឈ្មោះ LAM THI HUE ភេទ​ស្រី កើត​ឆ្នាំ​១៩៥៨ ជា​ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន VNM C 2423173, ទី​២-​ឈ្មោះ LE THANH BINH កើត​ឆ្នាំ​១៩៧៦ ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន VNM B 9637527 និង​ទី​៣-​ឈ្មោះ HOANG MINH PHUONG ភេទ​ប្រុស កើត​ឆ្នាំ​១៩៦០ ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន VNM B 1691776 ។

តាម​ប្រភព​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពួក​គេ​តែងតែ​ធ្វើ​សកម្មភាព​លូក​ហោប៉ៅ​លួច​ទ្រព្យសម្បតិ្ត​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​បរទេស​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ធំ​ៗ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ាន ដូច​ជា ឡាវ និង​ប្រទេស​ថៃ ជាដើម ។ បច្ចុប្បន្ន​សមត្ថកិច្ច​កម្ពុជា​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្តសៀមរាប​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕