ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! រថយន្តឈ្នួល​បើក​ផ្ទប់​ជញ្ជាំង​ភ្នំ​ក្រឡាប់​របួសធ្ងន់​-​ស្រាល​២១​នាក់

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី ចាស់​ក្មេង ចំនួន​២១​នាក់ បាន​រង​របួសធ្ងន់​-​ស្រាល បន្ទាប់​ពី​ធ្វើ​ដំណើរ​ត្រឡប់​ពី​ស្រុក​កំណើត​ឆ្ពោះទៅ​បំពេញការងារ​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ស្រាប់តែ​

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី ចាស់​ក្មេង ចំនួន​២១​នាក់ បាន​រង​របួសធ្ងន់​-​ស្រាល បន្ទាប់​ពី​ធ្វើ​ដំណើរ​ត្រឡប់​ពី​ស្រុក​កំណើត​ឆ្ពោះទៅ​បំពេញការងារ​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ស្រាប់តែ​រថយន្ត​ឈ្នូ​ល​ប្រភេទ​សាំ​យ៉ុ​ង បើកបរ​ធ្លាក់​ផ្លូវ​កៀរ​ជញ្ជាំង​ភ្នំ​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ត្រង់​ចំណុច​ភ្នំ​កាច់ចង្កេះ​ជិត​ស្ពាន​អូរ​ទេរ ផ្លូវ​ទៅ​ទឹកធ្លាក់​ប៊ូ​ស្រា ស្ថិត​ក្នុងភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ដោយ​រថយន្ត​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក បាន​ដឹក​កម្មករ​ក្រឡាប់​ដោយ​ខ្លួនឯង​ធ្វើ​ឲ្យ​មនុស្ស​រង​របួស​២១​នាក់ ។ អ្នកបើកបរ​ឈ្មោះ យែ​ម សា​រឿ​ន ភេទ​ប្រុស អាយុ​54​ឆ្នាំ  ជនជាតិ​ខ្មែរ​មូលហេតុ​ដោយសារ​រថយន្ត​បើក​ចុះ​ចំណោត​ខ្ពស់​ចាប់​ហ្វាំ​ង​មិន​ជាប់ ក៏​រេ​ចង្កូត​បុក​ផ្ទប់​ជាមួយ​ជញ្ជាំង​ភ្នំ​តែ​ម្តង​។ ចំណែក​អ្នក​រង​របួស​ផ្សេង​ទៀត​មាន 1-​ឈ្មោះ នូ ស្រី​ណា អាយុ​32​ឆ្នាំ របួសស្រាល 2-​ឈ្មោះ តុល សុក​នាក់ អាយុ​18​ឆ្នាំ របួសស្រាល 3-​ឈ្មោះ តុល ញែក អាយុ​27​ឆ្នាំ របួសស្រាល 4-​ឈ្មោះ ភឿន លី​អេ​ង អាយុ​19​ឆ្នាំ របួសស្រាល 5-​ឈ្មោះ សៀវ ស្រី​រ័​ត្ន អាយុ​18​ឆ្នាំ របួសស្រាល 6-​ឈ្មោះ បូរ ណា​ង អាយុ​26​ឆ្នាំ របួសស្រាល 7-​ឈ្មោះ យ៉ែ​ម សា​រឿ​ន អាយុ​54​ឆ្នាំ របួសធ្ងន់ 8-​ឈ្មោះ ឈាន ឈី​វ អាយុ​19​ឆ្នាំ របួសស្រាល 9-​ឈ្មោះ ជួន សំអាត អាយុ​41​ឆ្នាំ របួសធ្ងន់ 10-​ឈ្មោះ ម៉ប បារាំង អាយុ​21​ឆ្នាំ របួសធ្ងន់ 11-​ឈ្មោះ ប៊ូ បោះ អាយុ​17​ឆ្នាំ របួសធ្ងន់ 12-​ឈ្មោះ បាវ វាសនា អាយុ​40​ឆ្នាំ របួសធ្ងន់ 13-​ឈ្មោះ នាង ស្រី​ម៉ៅ អាយុ​25​ឆ្នាំ របួសធ្ងន់ 14-​ឈ្មោះ តុល ឡៃ​ហៀ​ង អាយុ​16​ឆ្នាំ របួស ធ្ងន់ 15-​ឈ្មោះ សុខ រាំង អាយុ​51​ឆ្នាំ របួសស្រាល 16-​ឈ្មោះ ហុង ស្រី​ជឿន អាយុ​38​ឆ្នាំ របួសស្រាល 17-​ឈ្មោះ ប្រែង ស៊ី​ណែ​ត អាយុ​40​ឆ្នាំ របួសស្រាល 18-​ឈ្មោះ គ្រុយ ដេ​វិត អាយុ​24​ឆ្នាំ របួសស្រាល 19-​ឈ្មោះ ពិន តាំង​អី​ន អាយុ​31​ឆ្នាំ របួសស្រាល 20-​ឈ្មោះ ជៀវ បាវ អាយុ​53​ឆ្នាំ របួសធ្ងន់ និង​21-​ក្មេង​ស្រី​អាយុប្រមាណ​២​ឆ្នាំ របួសស្រាល មិន​ស្គាល់ឈ្មោះ ឪពុក​របួសធ្ងន់​។ សរុប​រង​របួស​21​នាក់ ប្រុស​9​នាក់ ស្រី​12​នាក់ ធ្ងន់​8​នាក់​។

មន្ត្រី​ប្រចាំការ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ស្ថានភាព​អ្នក​របួសធ្ងន់​ខាង​មន្ទីរពេទ្យ​ពិបាក​ជួយ​សង្គ្រោះ ក៏​សម្រេច​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​កំពង់ចាម ដើម្បី​សង្គ្រោះ​អ្នកជំងឺ​។ ចំណែក​អ្នក​របួសស្រាល​មន្ទីរ​បង្អែក​ខេត្ត​បាន​យកចិត្តទុកដាក់​បន្ត​ព្យាបាល​។

ដោយឡែក​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ប្រចាំ​ខេត្ត រួម​និង​លោក ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខេត្តមណ្ឌលគិរី បាន​នាំ​យក​អំណោយ​ទៅ​ជូន​ដល់​ជន​រង​គ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ដើម្បី​ជួយ​សម្រួលការ​លំបាក​របស់​ពួក​គាត់​។
ព័ត៌មាន​ចុង​ក្រោយ​ដែល​ទទួល​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​១៩​យប់​ថ្ងៃ​ទី​១៧ មេ​សា  ជន​រង​គ្រោះ​របួសធ្ងន់​ម្នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​ខេត្តកំពង់ចាម បាន​ស្លាប់​នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ ៕