ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត​ខេត្ត​កែប​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ

7 ឆ្នាំ មុន

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា រយៈពេល​បី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ចាប់តាំងពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧​នេះ

ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា រយៈពេល​បី​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ចាប់តាំងពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧​នេះ ភ្ញៀវ​ទេសចរណ៍​ជាតិ និង
អន្តរជាតិ​មក​លេង​កម្សាន្ត​ក្នុង​ទឹកដី​ខេត្ត​កែប មាន​ចំនួន​សរុប ១១៨៦០៥​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​១១៧.២៣៧​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​១៣៦៨​។

យានយន្ត​គ្រប់​ប្រភេទ​សរុប ១០៤០២​គ្រឿង ក្នុង​នោះ រថយន្ត​ធំ​១១៣​គ្រឿង​, រថយន្ត​តូច​៥៨៣៣​គ្រឿង រថយន្ត​មធ្យម ៤៤៦២​គ្រឿង​។ ម៉ូតូ​សរុប ៩១៩១​គ្រឿង ម៉ូតូ​រ៉ឺ​ម៉ក​ចំនួន​៤៥​គ្រឿង ម៉ូតូ​រ៉ឺ​ម៉ក​ទេសចរណ៍ ១៤៧​គ្រឿង​។ នៅ​ក្នុង​ពិធី​សង្ក្រាន្ត​ចូល​ឆ្នាំ​បី​ថ្ងៃនេះ សភាពការណ៍​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​ខេត្ត​កែប គ្មាន​សកម្មភាព​អ្វី​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​ទេសចរណ៍​មួយ​នេះ​ទេ​៕