ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ដំបូល​យ៉ាង​ឡូយ តែ​មិន​នឹក​ស្មានថា​…

6 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ឪពុក និង​កូនស្រី​ត្រូវ​បាន​លាមក​សេះ​ជះ​ពេញ​ខ្លួន ខណៈ​ពេល​ជិះ​ក្នុង​រថយន្ត​ស្ព័​របើក​ដំបូល​។

រឿង​ដែល​មិន​នឹក​ស្មាន​ដល់​មួយ​នេះ បាន​កើតឡើង​ចំពោះ​

អា​ល្លឺ​ម៉​ង់ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ឪពុក និង​កូនស្រី​ត្រូវ​បាន​លាមក​សេះ​ជះ​ពេញ​ខ្លួន ខណៈ​ពេល​ជិះ​ក្នុង​រថយន្ត​ស្ព័​របើក​ដំបូល​។

រឿង​ដែល​មិន​នឹក​ស្មាន​ដល់​មួយ​នេះ បាន​កើតឡើង​ចំពោះ​ឪពុក​អាយុ​៥២​ឆ្នាំ និង​កូនស្រី​អាយុ​១៤​ឆ្នាំ ដែល​ពួក​គេ​នៅ​ក្នុង​ទីក្រុង Altomuenster ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​សៅរ៍ កន្លង​មកនេះ​។ ពួក​គេ​បើក​ដំបូល​រថយន្ត​ចំហ ក៏​ព្រោះតែ​ចង់​ស្រូប​យក​កំ​ដៅ​ព្រះអាទិត្យ​ដ៏​ស្រស់ស្រាយ​។

ពេល​ពីរ​នាក់​ឪពុក​កូន កំពុង​តែ​ចត​ឡាន​នៅ​អែប​ជាយ​ផ្លូវ ស្រាប់តែ​មាន​ឡាន​ត្រាក់ទ័រ​មួយ​គ្រឿង​ដឹក​លាមក​រាវ​របស់​សត្វ​សេះ​ជិះ​មក​កាត់ ដោយ​បត់​យ៉ាង​លឿន​ធ្វើ​ឲ្យ​លាមក​នៅ​ឡាន​នោះ​ខ្ទាត​ចេញ​មក​ប្រឡាក់​ពេញ​រថយន្ត​ស្ព័​រ និង​ឪពុក​កូន​ទាំង​ពីរ​នាក់​យ៉ាង​គួរ​ឲ្យ​អាណិត​។

តើ​មាន​អារម្មណ៍​យ៉ាងណា នៅ​ពេល​ដែល​មាន​លាមក​ស្រោច​ជោក​ខ្លួន​បែប​នេះ? ចម្លើយ​គឺ​ប្រាកដ​ណាស់​ថា ខ្មាស់​គេ​មិន​ស្ទើរ​ឡើយ​។

តែ​ពិតជា​សំណាងល្អ​ហើយ ដែល​គ្មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នេះ​៕