ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សំណាង​ណាស់​! ទិញ​រថក្រោះ​បែរជា​ឃើញ​ដុំ​មាស

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ទិញ​រថក្រោះ​តម្លៃ​៣​ម៉ឺន​ផោន ដែល​នៅ​ក្នុង​នោះ​មាន​ដុំ​មាស​ជា​ច្រើន​ដុំ​ក្នុង​ធុងសាំង​។ តម្លៃ​របស់​មាស​សរុប​ទាំងអស់ គឺ

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ទិញ​រថក្រោះ​តម្លៃ​៣​ម៉ឺន​ផោន ដែល​នៅ​ក្នុង​នោះ​មាន​ដុំ​មាស​ជា​ច្រើន​ដុំ​ក្នុង​ធុងសាំង​។ តម្លៃ​របស់​មាស​សរុប​ទាំងអស់ គឺ ២​លាន​ផោន​។ ពិតជា​សំណាង​ល្អមើល​មិនឃើញ​ជា​មុន​មែន !

លោក Nick Mead អាយុ​៥៥​ឆ្នាំ បាន​រក​ឃើញ​សម្បត្តិ​មហាសាល​នៅ​ខណៈ​ពេល​កំពុង​រុះរើ​រថក្រោះ​រុ​ស្ស៊ី T54/69 ជាមួយនឹង​មិត្តភក្តិ​ម្នាក់​ទៀត លោក Todd Chamberlain​។

នៅ​ពេល​កំពុង​រើ លោក​បាន​ថត​ជា​វី​ដេ​អូ ដោយ​យល់​ឃើញ​ថា ក្រែងលោ​ឃើញ​យុទ្ធ​ភ័​ណ្ឌ​ផ្ទុះ​ជា​ចៃដន្យ​។

តែ​អ្វី​មិន​ដូច​លោក​គិត​ឡើយ ព្រោះថា វា​មិនមែន​ជា​អាវុធ​ជាតិ​ផ្ទុះ​ឡើយ​។ វា​គឺជា​មាស​៥​ដុំ ដែល​មាន​ទម្ងន់​សរុប​១២​ផោន​។ គេ​ជឿ​ថា វា​មាន​តម្លៃ​សរុប​២​លាន​ផោន​។ មិន​នឹក​ស្មាន​សោះ លុយ​៣​ម៉ឺន​ផោន អាច​នាំ​ឲ្យ​រក​ឃើញ​លុយ​២​លាន​ផោន !

ដោយសារ​តែ​មាស​នោះ​មាន​ប្រវត្តិ​មិន​ច្បាស់លាស់ លោក​ក៏​ទូរស័ព្ទ​ទៅ​ប្រាប់​ប៉ូលិស​ឲ្យ​មក​ជួយ​ស៊ើបអង្កេត​។ ដូច្នេះ​ហើយ មាស​នៅ​ពេល​នេះ​មិន​នៅ​ក្នុង​ដៃ​របស់​លោក Nick ឡើយ​។ ប្រសិនបើ​ប៉ូលិស​រក​ឃើញ​ថា វា​មានរឿង​មិន​ស្រួល លោក​មិន​អាច​រក្សា​វា​ទុក​ឡើយ​។ តែបើ​អាច​រក្សា​ទុក​បាន​នោះ លោក​នឹង​ក្លាយជា​អ្នកមាន​ហើយ​៕