ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បោក​គក់​ខោ​អាវ​​ឱ្យ​ស្អាត​​ល្អ

7 ឆ្នាំ មុន

ចូល​ឆ្នាំ​ថ្មី​នេះ យើង​ភាគច្រើន​ដើរ​លេង​ឆ្ងាយ ហើយ​ខោអាវ​របស់​យើង​នឹង​មាន​ប្រឡាក់ ។​



ចូល​ឆ្នាំ​ថ្មី​នេះ យើង​ភាគច្រើន​ដើរ​លេង​ឆ្ងាយ ហើយ​ខោអាវ​របស់​យើង​នឹង​មាន​ប្រឡាក់ ។​



ខាងក្រោម​នេះ គឺជា​គន្លឹះ​ងាយ​ៗ ក្នុង​ការ​ជួយ​អ្នក​ឱ្យ​បោក​សម្លៀក​បំពាក់​បាន​ស្អាត​ល្អ ដោយ​មិន​ចាំបាច់ ចំណាយ​កម្លាំង និង​ថវិកា អស់​ច្រើន ៖
១-​ជាដំបូង អ្នក​គួរតែ​ចាក់ទឹក​ខ្មេះ​កន្លះ​ពែង​ទៅ​លើ​សំលៀក​បំពាក់ ដែល​បាន​ត្រាំ​ទុក ។ អ្នក​គួរតែ​សាកល្បង​នូវ​វិធី​នេះ ពីព្រោះ​ការ​ធ្វើ​ដូច្នេះ គឺ​អាច​ជួយ​បង្កើន​ល្បឿន​នៃ​ការ​សម្អាត ដោយ​ប្រើ​ម្ស៉ៅ​សាប៊ូ​ធម្មតា និង​ជួយ​ការពារ​ការ​ស្លក​ពណ៌ ក៏​ដូច​ជា​កាត់​បន្ថយ​ការ កក​នូវ​ម្ស៉ៅ​សាប៊ូ​ជាប់​នឹង​សំលៀក​បំពាក់ បន្ទាប់​ពី​ហាល​ស្ងួត ។

២-​ឬ​អ្នក​អាច​សាកល្បង​ចាក់ទឹក​ខ្មេះ​បន្តិច​ទៅ​ក្នុង​ផ្នែក​នៃ​កន្លែង​លាយ​ម្សៅ​សាប៊ូ​ក្នុង​ម៉ាស៊ីនបោកខោអាវ ជំនួស​ឱ្យ​ការ​ដាក់​ទឹក​ក្រអូប ។ សម្គាល់ ៖ ការ​ធ្វើ​ដូចនេះ អ្នក​នឹង​ឃើញ​ថា វា​មាន​ប្រសិទ្ធភាព ដូច​ជា​ទឹក​បន្ទន់​ក្រអូប​ដែរ តែ​វា​កាន់តែ​ធ្វើ​ឱ្យ​សំលៀក​បំពាក់ទន់​ល្មើយ​ថែម​ទៀត ហើយនឹង​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត​ផង ។

៣-​ជាតិ​អាស៊ីត ក៏​អាច​ជួយ​យក​ចេញ​នូវ​ញើស និង​ស្នាម​ក្លិន​មិនល្អ ដែល​ជាប់​នៅ​លើ​សំលៀក​បំពាក់​ពណ៌​.​ស ។
៤-​យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ ថា ពេល​ខ្លះ​សារជាតិ​សាប៊ូ និង​ទឹក​ថ្នាំ​បោក​សម្អាត សំលៀក​បំពាក់​មួយ​ចំនួន សុទ្ធតែ​មាន​ផ្ទុក នូវ សារជាតិ ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​អាច​មាន​ប្រតិកម្ម​អា​លែ​ហ្សី ចំពោះ​ស្បែក​អ្នក​ដែល​ងាយ​រង​គ្រោះ​នឹង​បញ្ហា​នេះ ។ ដូច្នេះ ការ​ប្រើ ទឹកខ្មេះ ជា​វិធី​ធម្មជាតិ ក្នុង​ការ​សម្អាត គឺ​អាច​ដោះស្រាយ​នូវ​បញ្ហា​នេះ​បាន ។

៥-​ទឹកខ្មេះ ក៏​អាច​ជួយ​កំចាត់​ក្លិន​មិនល្អ ដែល​ជាប់​នៅ​លើ​សំលៀក​បំពាក់ ដូច​ជា​ក្លិន បារី ឬ​ក្លិន​ផ្សែង នៅ​ពេល​ដែល​អ្នក​ទៅទទួល​ទាន​អាហារ ប្រភេទ​សាច់ អាំង ជាដើម ។

៦-​អ្នក​អាច​បោក​សំលៀក​បំពាក់ ដែល​ជាប់​ស្នាម​ប្រឡាក់​ខ្លាំង ដោយ​ដាក់​វា​ត្រាំ នៅ​ក្នុង​ទឹក​ក្តៅ ជាមួយនឹង​ទឹកខ្មេះ​កន្លះ​ពែង ។ បន្ទាប់​មក អ្នក​គួរ​ត្រាំ វា​ទុក​ចោល​មួយ​យប់ ហើយ​បោក​សម្អាត​វា​ដូច​ធម្មតា ។ អ្នក​នឹង​សម្គាល់​ឃើញ​នូវ​ភាព​ខុស​ប្លែក បន្ទាប់​ពី បោក​សម្អាត​រួច ។

អ្នក​ក៏​អាច​ប្រើ​ទឹកខ្មេះ​នេះ ទៅ​សម្អាត និង​ដុសខាត់​ជាតិ​កខ្វក់ ដែល​ជាប់​មាននៅ​ក្នុង​ម៉ាស៊ីនបោកខោអាវ​បាន​ផង​ដែរ ដោយ​មិន ចាំបាច់​ប្រើ​សារជាតិ​គីមី​អ្វី​ផ្សេង​ទៀត ។