ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ល្បិច​​ខ្ពស់​​មែន! ប្រយ័ត្ន​ស្រីៗ​គ្នា​យើង​

6 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី​ ៖ តាម​ប្រភព​ពី Viral4real បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​៣៩​ឆ្នាំ​ម្នាក់​ ត្រូវ​​​ចាប់​​ខ្លួនពេល​កំពុង​លួច​ថត​សំពត់​ស្រី​ៗ ដោយ​ប្រើ​ប្រាស់​កាមេរ៉ា​ដ៏​តូច​មួយ​ លាក់​ក្នុង​ស្បែកជើង​ ។​ កាមេរ៉ា​នោះ​ ពិតជា​តូច​មែនទែន រហូត​ដល់​ថ្នាក់​មើលទៅ​ប៉ុន​​ចុង​ក្រចក ​បន្ទាប់​ពីត្រូវគេឃើញ​​​ហើយ ​ក៏​ចាប់​យក​ឱ្យ​​ប៉ូ​លិស ​។

លោក Kota Setar ដែល​ជា​អ្នក​នៅ​ទីនោះ បាន​ប្រាប់ឱ្យដឹងថា «កាមេរ៉ា​​បាន​ភ្ជាប់​ទៅ​ជាមួយនឹង​ទូរស័ព្ទ​របស់​បុរស​​កំហូច​ម្នាក់​​នោះ ហើយ​​វា​កំពុង​តែ​ថត​ជា​វី​ឌី​អូ​» ​ក្រោយមក ក័​មានការ​ឈ្លោះប្រកែក​គ្នា​​ ហើយបាន​ព្រួត​គ្នា​​ចាប់​​វាយ​បុរសនោះ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ ។

នារី​រង​គ្រោះ​មាន​អាយុ​៣៨​ឆ្នាំ ដែល​ត្រូវ​គេ​ថត និងមិនដឹង​រឿង​អ្វី​ទាំងអស់ ទាល់តែ​សាធារណៈជន​ចេញ​សកម្មភាព ទើប​​នាង​ដឹង​ថា​មាន​គេ​លួច​ថត​សំពត់ ​។ កាមេរ៉ា​នោះ ​តូច​ខ្លាំង​​តែ​គេ​អាច​ដឹង​តាម​សកម្មភាព​ដ៏​ចម្លែក​របស់​បុរស​នោះ​។

បុរស​កំហូច​ គឺជា​ជំនួយការ​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​រដ្ឋាភិបាល នៅ Alor Setar​។ គេ​នឹង​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ពី​បទ​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​នៅ​ទី​សាធារណៈ ក្រោម​មាត្រា​២៩៤ ដែល​នឹង​ត្រូវ​ដាក់​ពន្ធនាគារ​៣​ខែ និងអាច​ពិន័យ​បន្ថែម​​ជា​ប្រាក់​ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បុរស​ម្នាក់​នោះ​ នឹង​អាច​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​បំពាន​លើ​អ្នក​ដទៃ​ក្រោម​មាត្រា​៥០៩ ដែល​អាច​ជាប់​ពន្ធ​នា​​គារ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ។