ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយព្រះគ្រោះនឹង​មក​ជិត​ផែនដី​នៅ​ថ្ងៃ​ទី​19នេះ

7 ឆ្នាំ មុន

«Daily Mail» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​គ្រប់គ្រង​ការ​ហោះហើរ និង​អវកាស​ជាតិ ​(NASA) បង្ហាញ​របាយការណ៍​ថា ផ្កាយព្រះគ្រោះ​ឈ្មោះ​

«Daily Mail» កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អង្គការ​គ្រប់គ្រង​ការ​ហោះហើរ និង​អវកាស​ជាតិ ​(NASA) បង្ហាញ​របាយការណ៍​ថា ផ្កាយព្រះគ្រោះ​ឈ្មោះ​ «2014Jo25» មាន​អង្កត់ផ្ចិត​១,៤​គីឡូម៉ែត្រ ជា​ផ្នែក​មួ​យ​ក្នុង​ចំណោម​ក្រុម​ផ្កាយព្រះគ្រោះ​តូច​ធំ​បំផុត​ក្នុង​រយៈ​ចម្ងាយ​៤៦Lunar ឬ​ប្រហែល​១.៧៦៨.០០០​គីឡូម៉ែត្រ នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ ។

របាយការណ៍​ពី​ NASA ឱ្យ​ដឹង​ថា រូបថត​ចម្លង​ពី​គោចរ​បង្ហាញ​ថា ផ្កាយព្រះគ្រោះ «2014Jo25» កំពុង​រំកិល​ទៅ​ជិត​ផែនដី គឺជា​ការ​ខិតចូល​ជិត​បំផុត​ក្នុង​រយៈពេល​ជាង​៤០០​ឆ្នាំ​កន្លង​ទៅ ។ 

ផ្កាយព្រះគ្រោះ​ «2014Jo25» បាន​ប្រទះ​ឃើញ​ជា​លើក​ដំបូង​ក្នុង​គម្រោងការ​ស្រាវជ្រាវ ​«Mt-Lemmon Survey» កាលពី​ឆ្នាំ​២០១៤ ដោយ​មាន​សង្កត់​ផ្ចិត​ចាប់ពី​៦៤០​ម៉ែត្រ​​ដល់​១,៤​គីឡូក្រាម ចាត់​បញ្ចូល​ក្នុង​ប្រភេទ​ផ្កាយព្រះគ្រោះ​តូច​បំផុត​អាច​បង្ក​គ្រោះថ្នាក់​បាន ។

ទោះបីជា​បែប​ណា​ក៏​ដោយ ក្រោយ​ពេល​ចូល​ក្បែរ​ផែនដី នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧​រួច​ហើយ មិន​អាច​ដឹង​ថា វា​នឹង​រំកិល​មក​ក្បែរ​ផែនដី​ក្នុង​រយៈពេល​៤៨០​ឆ្នាំ​ខាង​មុខ ឬ​អត់​នោះ​ទេ ៕