ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ចូល​បម្រើ​ទ័ព ត្រូវ​ស្រាត​មើល​សិន

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ភេទ​ទី​៣ ត្រូវ​បាន​ក្រុមការងារ​រើស​យុវជន​ចូល​បម្រើ​ទ័ព​ប្រាប់​ឲ្យ​ស្រាត​សម្លៀក​បំពាក់ ដើម្បី​ពិនិត្យ​មើល​ប្រដាប់​ភេទ​ឲ្យ​បាន​ច្បាស់លាស់​។

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ភេទ​ទី​៣ ត្រូវ​បាន​ក្រុមការងារ​រើស​យុវជន​ចូល​បម្រើ​ទ័ព​ប្រាប់​ឲ្យ​ស្រាត​សម្លៀក​បំពាក់ ដើម្បី​ពិនិត្យ​មើល​ប្រដាប់​ភេទ​ឲ្យ​បាន​ច្បាស់លាស់​។

ដូច​ជា​រៀង​រាល់​ឆ្នាំ​អ​ញ្ចឹ​ង នៅ​ក្នុង​កំឡុង​ខែមេសា មាន​បុរស​ប្រហែល​១០០.០០០​នាក់ ដែល​មាន​អាយុ​លើស​២១​ឆ្នាំ ត្រូវ​ចូលខ្លួន​មក​ចាប់ឆ្នោត​ផ្សងសំណាង ដើម្បី​បម្រើ​ទ័ព​រយៈពេល​២​ឆ្នាំ​។

ជាមួយ​គ្នា​នេះ​ដែរ ភេទ​ទី​៣​ដែល​មាន​រូបរាង និង​ប្រដាប់​ភេទ​ខុស​គ្នា​ស្រឡះ​ពី​ភេទ​ពី​កំណើត ត្រូវ​បាន​គេ​លើកលែង​ពី​ករណី​នេះ​។
តែ​ចំពោះ​ភេទ​ទី​៣ អាយុ​២១​ឆ្នាំ​នេះ​វិញ ត្រូវ​បាន​ក្រុមការងារ​រើស​ទ័ព​ទាមទារ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ថា ជា​ភេទ​ទី​៣ ពិតប្រាកដ​ដែរ​ឬទេ​។ តាម​ការ​រាយការណ៍ ដើម្បី​ពិនិត្យ​ភេទ​​ទី​៣ ត្រូវ​បង្ខំចិត្ត​ស្រាត ហើយ​ឲ្យ​ក្រុមការងារ​មើល​ប្រដាប់​ភេទ​។

ដោយសារ​តែ​ការ​ពិនិត្យ​មើល​ដែល​បង្ក​ភាព​ខ្មាស​អៀន​ហ្នឹងហើយ ទើប​ធ្វើ​ឲ្យ​បង​ៗ​ភេទ​ទី​៣​មានការ​ធុញទ្រាន់​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​ចាប់ឆ្នោត​ចូល​ធ្វើ​ទ័ព​នេះ​៕