ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសង្ក្រាន្ត​ថ្ងៃ​ទី​១ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មន្ត្រីរាជការ ប្រជាពលរដ្ឋ​បាន​មក​ចូលរួម​សង្ក្រាន្ត​ស្វាយ​រៀង​ដំបូង​រាប់​ម៉ឺន​នាក់ នា​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ នៅ​តាម​ដងផ្លូវ​ខាង​មុខ​សាលាខេត្ត​រហូត​ដល់

ខេត្តស្វាយរៀង ៖ មន្ត្រីរាជការ ប្រជាពលរដ្ឋ​បាន​មក​ចូលរួម​សង្ក្រាន្ត​ស្វាយ​រៀង​ដំបូង​រាប់​ម៉ឺន​នាក់ នា​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧ នៅ​តាម​ដងផ្លូវ​ខាង​មុខ​សាលាខេត្ត​រហូត​ដល់​រង្វង់​មូល​វិមាន​ឯករាជ្យ​ក្រុង​ស្វាយ​រៀង​។

ដោយ​មាន​ក្រុម​ដូរ​តន្ត្រី​ប្រគំ​អបអរសាទរ និង​មាន​អ្នកចូលរួម​រាំ​លេង​កម្សាន្ត ហើយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង សហការ​ជាមួយ​រដ្ឋបាល​សាលាខេត្ត បាន​រៀបចំ​ប្រព័ន្ធ​ទឹក​បាញ់ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត យក​រថយន្ត​អគ្គិភ័យ​បាញ់​ទឹក​ឡើង​លើ​ជា​ភ្លៀង ដើម្បី​ឲ្យ​ត្រជាក់​ដល់​អ្នកចូលរួម​រាំ​លេង​សប្បាយ រហូត​ដល់​ម៉ោង​១២​យប់​៕