ព័ត៌មានប្លែកៗនៅលើពិភពលោក
១-ក្មេងស្រីថតជាមួយពស់វែកមិនដឹងខ្លួន
ក្មេងស្រីអូស្ដ្រាលីឈរញញឹមថតរូបដោយមិនដឹងថា មានពស់វែកវារកាត់ ខណៈពេលម្ដាយយល់ថា គឺជាមែកឈើ ប៉ុន្ដែពេលពិនិត្យឱ្យច្បាស់ ជាពស់វែកពណ៌ស្ករ មានពិសខ្លាំង ។
១-ក្មេងស្រីថតជាមួយពស់វែកមិនដឹងខ្លួន
ក្មេងស្រីអូស្ដ្រាលីឈរញញឹមថតរូបដោយមិនដឹងថា មានពស់វែកវារកាត់ ខណៈពេលម្ដាយយល់ថា គឺជាមែកឈើ ប៉ុន្ដែពេលពិនិត្យឱ្យច្បាស់ ជាពស់វែកពណ៌ស្ករ មានពិសខ្លាំង ។
១-ក្មេងស្រីថតជាមួយពស់វែកមិនដឹងខ្លួន
ក្មេងស្រីអូស្ដ្រាលីឈរញញឹមថតរូបដោយមិនដឹងថា មានពស់វែកវារកាត់ ខណៈពេលម្ដាយយល់ថា គឺជាមែកឈើ ប៉ុន្ដែពេលពិនិត្យឱ្យច្បាស់ ជាពស់វែកពណ៌ស្ករ មានពិសខ្លាំង ។
២-ឥណ្ឌូណេស៊ីបំផ្លាញទូកនេសាទ៨១គ្រឿង
ឥណ្ឌូណេស៊ីបានកម្ទេចទូកនេសាទ៨១គ្រឿងកាលពីពេល ថ្មីៗកន្លងមក ដោយសារចូលដែនសមុទ្រនេសាទដោយខុសច្បាប់ ។
៣-សម្លាប់២០នាក់ក្នុងវិហារប៉ាគីស្ថាន
គណៈកម្មការវិហារមួយសម្លាប់មនុស្សជាង២០នាក់ និងជាច្រើននាក់រងរបួសនៅវិហារមួយក្នុងរដ្ឋប៉ាន់ចាប ភាគខាងកើតប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ។
៤-ប្រើកាបូបស្លាកយីហោល្បីដាក់ត្រីនៅតៃវ៉ាន់
ពលរដ្ឋជាច្រើនសម្ដែងការមិនពេញចិត្ដដែលអតិថិជនម្នាក់ប្រើកាបូបស្លាកយីហោ«Luis Vuilton» ដាក់ត្រី ។
៥-ភ្លើងឆេះហាងខារ៉ាអូខេស្លាប់១៥នាក់
ហាងការ៉ាអូខេមួយនៅភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ា ត្រូវភ្លើងឆាបឆេះបង្កឱ្យមានអ្នកស្លាប់១៥នាក់ ។
៦-អ្នកជិះកង់អង់គ្លេសត្រៀមធាក់កង់នៅជុំវិញពិភពលោក
កីឡាករជនជាតិអង់គ្លេសម្នាក់សម្រេចចិត្ដធាក់កង់នៅជុំវិញពិភពលោក ដោយចំណាយពេល៨០ថ្ងៃ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ។
៧-ស្លៀកឈុតខ្លាឃ្មុំឱ្យកុមារឱប យកប្រាក់ព្យាបាលកូន
បុរសជនជាតិចិនអាយុ២៥ឆ្នាំម្នាក់ បានស្លៀកពាក់ឯកសណ្ឋានខ្លាឃ្មុំ ឈរនៅកណ្ដាលឧទ្យានសាធារណៈក្រុងហុើបុើយ ខេត្ដអាន់ហ៊ុយ ដើម្បីអតិថិជនឱបមួយលើក១,៥ដុល្លារ យកប្រាក់ទៅព្យាបាលកូនដែលកើតជំងឺកាចសាហាវ ។
៨-បុណ្យហែក្បួនលិង្គនៅជប៉ុន
ជនជាតិជប៉ុន និងអ្នកទេសចរបរទេសនាំគ្នាទស្សនាពិធីបុណ្យ «ហែក្បួនលិង្គ» ចាត់ទុកថាជាពិធីចម្លែកមួយនៅលើពិភពលោក ដោយមានមនុស្សចូលរួមជាច្រើនម៉ឺននាក់។
៩-ប្រកួតស៊ីនំខេកស្លាក់ស្លាប់នៅសហរដ្ឋអាមេរិក
ស្ដ្រីនិស្សិតម្នាក់នៅមហាវិទ្យាល័យរដ្ឋខុននេកទីកាត សហរដ្ឋអាមេរិក ស្លាប់ដោយសារថប់ដង្ហើមក្នុងពេលប្រកួតទទួលទាននំខេក កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ។
១០-ចោរសមុទ្រប្លន់នាវាមួយនៅខាងក្រៅឆ្នេរសូម៉ាលី
ចោរសមុទ្រនៅក្រៅឆ្នេរសូម៉ាលី បានចាប់នាវិកជនជាតិឥណ្ឌា១១នាក់ ធ្វើជាចំណាប់ខ្មាំង និងជាព្រឹក្ដិការណ៍កើតឡើងលើកទី២ ក្នុងអំឡុងពេលជាច្រើនសប្ដាហ៍កន្លងមកក្រោយពីខកខានក្នុងរយៈពេលយូរ ៕
ចែករំលែកព័តមាននេះ