ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF បង្ហាញ​ភាព​វិជ្ជមាន​ចំពោះ​កំណើនសេដ្ឋកិច្ច​សកល

7 ឆ្នាំ មុន

សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ជា​ពិសេស ក្នុង​ទីផ្សារ​រីក​ចម្រើន និង​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍ ។ នេះ​បើ​តាម​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក

សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​នៅ​ឆ្នាំ​២០១៧ និង​២០១៨ ជា​ពិសេស ក្នុង​ទីផ្សារ​រីក​ចម្រើន និង​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍ ។ នេះ​បើ​តាម​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ។

របាយការណ៍​នេះ ក៏​បាន​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​របស់​ប្រទេស​ឡាវ ប្រទេស​ក្នុង​អាស៊ាន និង​ចិន​ផង​ដែរ ។
កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ាន​ទាំង​៥ (​ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វ៊ី​លី​ពី​ន ថៃ និង​វៀតណាម​) ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​ពី​៤,៨%​នៅ​ឆ្នាំ​២០១៦ ដល់​៤,៩%​នៅ​ឆ្នាំ​២០១៧ និង​៥,២%​នៅ​ឆ្នាំ​២០១៨ ។

IMF និយាយ​ថា ភាព​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន និង​ចិន អាច​បង្កើត​កម្លាំង​កាន់តែ​ខ្លាំង​សម្រាប់​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ក្នុង​ប្រទេស​ឡាវ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ដែល​ជួយ​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់ ។

ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន សកម្មភាព​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ខ្លាំង​នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ទន់ខ្សោយ​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦ ដោយ​ប្រទេស​នេះ​កំពុង​ខិត​ទៅ​រក​ភាព​មានការ​ងារ​ពេញលេញ ។ នេះ​បើ​តាម IMF ។

ទស្សនវិស័យ​ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឆ្នាំ​២០១៧-២០១៨ ដែល​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​នៅ​ឆមាស​ទី​២ ឆ្នាំ​២០១៦ ។

ផ្ទុយ​ទៅ​វិញ ទស្សនវិស័យ​កំណើន សេដ្ឋកិច្ច​កាន់តែ​អាក្រក់​បន្តិច​ក្នុង​ទីផ្សារ​កំពុង​រីក​ចម្រើន និង​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍ ខណៈ​ប្រទេស​ទាំងនោះ​រឹត​បន្តឹង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ ។

ប្រទេស​ចិន​មាន​ទស្សនវិស័យ​កំណើន​រយៈពេល​ខ្លី ដោយសារ​គេ​រំពឹង​ថា នឹង​មាន​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច ប៉ុន្តែ​ក្រោយមក​បាន​ធ្លាក់​ចុះ ដោយសារ​សេដ្ឋកិច្ច​ប្រទេស​មួយ​ចំនួន​មាន​ទំហំ​ធំ​ជាង​ដូច​ជា ឥណ្ឌា និង​ប្រេ​ស៊ី​ល ។

អត្រាកំណើន​នៅ​ចិន​ខ្ពស់​ជាង​ការ​រំពឹង​ទុក​បន្តិច ខណៈ​មាន​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច ។ សកម្មភាព​សេដ្ឋកិច្ច​ខ្សោយ​ជាង​ការ​រំពឹង​ទុក​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អា​មេ​រិ​កឡា​ទី​ន ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន ។

តម្លៃ​ប្រេង​បាន​កើនឡើង​នា​ពេល​ថ្មី​ៗ​នេះ ដែល​ឆ្លុះ​បញ្ចាំង​ពី​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​របស់​បណ្តា​ប្រទេស​ផលិត​ប្រេង​ធំ​ៗ ។ ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​អចលនទ្រព្យ​រឹង​មាំ​នៅ​ប្រទេស​ចិន និង​ការ​បន្ធូរបន្ថយ​គោលនយោបាយ​សារពើពន្ធ​នៅ​សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​តម្លៃ​លោហធាតុ​មូលដ្ឋាន​រឹង​មាំ ។

ការ​ព្យាករ​ពី​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៧ គឺ​កើនឡើង​សម្រាប់​ប្រទេស​អា​ល្លឺ​ម៉​ង់ ជប៉ុន អេ​ស្ប៉ា​ញ និង​អង់គ្លេស ដែល​ភាគច្រើន​ដោយសារ​ដំណើរការ​កាន់តែ​ខ្លាំង​ជាង​ការ​រំពឹង​ទុក​នៅ​ចុងឆ្នាំ​២០១៦ ។

កាលពី​ឆ្នាំ​មុន សេដ្ឋកិច្ច​ឡាវ​បាន​កើនឡើង​៦,៩% ខណៈ​អ្នក​សេដ្ឋកិច្ច​និយាយ​ថា សេដ្ឋកិច្ច​ឡាវ​នឹង​បន្ត​កើនឡើង​ប្រហែល​៧%​នៅ​ឆ្នាំ​នេះ ដោយសារ​គម្រោង​ធំ​ថ្មី​ៗ​ជា​ច្រើន​ដែល​ត្រូវ​បាន​ពន្យារពេល​កាលពី​ឆ្នាំ​កន្លង​មក បាន​ចាប់ផ្តើម​ដំណើរការ​វិញ​ហើយ ៕