ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ត្រូវ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​មិន​ប៉ះពាល់​ជីវិត​ផ្លូវភេទ

6 ឆ្នាំ មុន

ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​គឺជា​អ្វី​ដែល​ស្ត្រី​ត្រូវការ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​នាង​មាន​ភាពល្អ​ប្រសើរ និង​មាន​រយៈពេល​វែង ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ដោយ​សិក្សា​លើ​ស្ត្រី​ជាង

ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​គឺជា​អ្វី​ដែល​ស្ត្រី​ត្រូវការ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​នាង​មាន​ភាពល្អ​ប្រសើរ និង​មាន​រយៈពេល​វែង ។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ដោយ​សិក្សា​លើ​ស្ត្រី​ជាង​៩៣.០០០​នាក់​។ ការ​សិក្សា​នេះ​បញ្ជាក់​ការ​ទាក់ទង​គ្នា​រវាង​ការ​គេង​រយៈពេល​ខ្លី រោគ​សញ្ញា​ជំងឺ​គេង​មិន​លក់​ខ្ពស់​ជាង​មុន និង​ការ​ថយ​ចុះ​មុខងារ​ផ្លូវភេទ​ចំពោះ​ស្ត្រី​ក្រោយ​ពេល​អស់​រដូវ ។

លោក Joanne Pinkerton នាយក​ប្រតិបត្តិ​សមាគម​ស្ត្រី​អស់​រដូវ​អា​មេ​រិ​ក​ខាងជើង (NAMS) បាន​និយាយ​ថា «​ស្ត្រី និង​អ្នក​ផ្តល់​ការ​ថែទាំ​សុខភាព​ត្រូវ​ស្គាល់​ពី​ការ​ទាក់ទង​គ្នា​រវាង​រោគ​សញ្ញា​អស់​រដូវ និង​ការ​គេង​មិន​គ្រប់គ្រាន់ និង​ផល​ប៉ះពាល់​របស់​ពួក​វា​លើ​ជីវិត​ផ្លូវភេទ » ។

ការ​វិភាគ​ទិន្នន័យ​ស្ត្រី​ចំនួន​៩៣.៦៦៨​នាក់​មាន​អាយុ​ចាប់ពី​៥០​ទៅ​៧៩​ឆ្នាំ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​គេង​រយៈពេល​ខ្លី តិច​ជាង​ប្រាំពីរ​ទៅ​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់​មានការ​ទាក់ទង​ជាមួយនឹង​ការ​ថយ​ចុះ​ចំណង់​ផ្លូវភេទ​។ ស្ត្រី​វ័យ​ចំណាស់​ហាក់ដូចជា​មិនសូវ​មាន​ភាព​សកម្ម​ក្នុង​ការ​រួម​ភេទ​ប្រសិនបើ​េ​គេង​បាន​តិច​ជាង​ប្រាំពីរ​ទៅ​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់​បើ​ធៀប​ទៅ​នឹង​ស្ត្រី​វ័យក្មេង ។

ជាក់ស្តែង ស្ត្រី​ដែល​មាន​អាយុ​ច្រើន​ជាង ៧០​ឆ្នាំ​ដែល​គេង​បាន​តិច​ជាង​ប្រាំ​ម៉ោង​ក្នុង​មួយ​យប់​មានការ​ថយ​ចុះ​ជីវិត​ផ្លូវភេទ​ចំនួន​៣០%​តិច​ជាង​ស្ត្រី​ដែល​គេង​បាន​ប្រាំពីរ​ទៅ​ប្រាំបី​ម៉ោង ៕