មូលហេតុដែលធ្វើឲ្យបាត់បង់ចំណង់ផ្លូវភេទគឺមានច្រើន។ មូលហេតុមួយអាចជាថ្នាំគ្រាប់ដែលមានក្នុងទូថ្នាំរបស់អ្នក ។ ថ្នាំទាំងអស់សុទ្ធតែមានផលប៉ះពាល់មួយ ឬច្រើន។ ផលប៉ះពាល់ទាំងនោះអាចរួមមានទាំងការបាត់បង់ចំណង់ផ្លូវភេទផងដែរ ។
ខាងក្រោមនេះជាថ្នាំមួយចំនួនដែលអាចបំផ្លាញចំណង់ផ្លូវភេទរបស់អ្នក ។
១-ថ្នាំអាស្ពីរីន
ថ្នាំបំបាត់ការឈឺចាប់គ្មានវេជ្ជបញ្ជាដូចជាថ្នាំអាស្ពីរីនអាចធ្វើឲ្យអ៊័រម៉ូនរបស់អ្នកប្រែប្រួល និងកាត់បន្ថយចំណង់ផ្លូវភេទរបស់អ្នក។ ថ្នាំទាំងនេះអាចមានផលប៉ះពាល់ដល់អ៊័រម៉ូនដែលទទួលខុសក្នុងការធ្វើឲ្យអ្នកមានអារម្មណ៍ ។
២-ថ្នាំអាលែកហ្សី
ថ្នាំអាលែកហ្សីដែលគេនិយមប្រើប្រាស់ចំពោះជំងឺផ្តាសាយ ក៏មានឥទ្ធិពលក្នុងការធ្វើឲ្យចំណង់ផ្លូវភេទមានការថយចុះដែរ ។ ពួកវាជួយកាត់បន្ថយប្រតិកម្មអាលែកហ្សីរបស់អ្នក ប៉ុន្តែមិនមានប្រយោជន៍ជាមួយនឹងជីវិតស្នេហារបស់អ្នកទេ។ ពួកវាអាចបណ្តាលឱ្យមានការថយចុះចំណង់ផ្លូវភេទរបស់អ្នកជាបណ្តោះអាសន្ន ។
៣-ថ្នាំរាក
ថ្នាំរាកអាចបន្ថយចំណង់ផ្លូវភេទរបស់អ្នកផង ដោយវាមានការប៉ះពាល់ដល់ប្រព័ន្ធខួរក្បាលរបស់អ្នក ។
៤-ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត
ខណៈពេលដែលថ្នាំបន្ថយទុក្ខព្រួយនេះជួយធ្វើឲ្យអារម្មណ៍របស់អ្នកមានភាពធូរស្រាល និងកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែវាអាចប៉ះពាល់ដល់ជីវិតផ្លូវភេទរបស់អ្នក។ ការសិក្សាមួយចំនួនបានបង្ហាញថា មនុស្សដែលលេបថ្នាំបន្ថយទុក្ខព្រួយនេះនឹងធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ ដោយសារតែការផលិតអ៊័រម៉ូន testosterone មានតិចតួច ។
៥-ថ្នាំព្យាបាលការជ្រុះសក់
ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំព្យាបាលបញ្ហាជ្រុះសក់សូមប្រុងប្រយ័ត្ន ព្រោះវាអាចសម្លាប់ចំណង់ផ្លូវភេទរបស់អ្នក ថ្នាំមួយចំនួនប្រើដើម្បីព្យាបាលជំងឺទំពែកក្បាលរបស់បុរសអាចប៉ះពាល់ដល់សុខភាពផ្លូវភេទ និងប៉ះពាល់ដល់សុខភាពទូទៅរបស់មនុស្សម្នាក់នោះទៀតផង ៕
ចែករំលែកព័តមាននេះ