ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ណាស់​ចូល​ឆ្នាំ​ថ្មី​ ៖ សូម​​បើក​ម៉ាស៊ីនត្រជាក់​ឡាន​​​ឱ្យ​​បាន​​ត្រឹមត្រូវ​

7 ឆ្នាំ មុន

យើង​ទាំងអស់​គ្នា សុទ្ធ​តែ​បើក​ម៉ាស៊ីនត្រជាក់រថ​យន្ត ពេល​យើង​ធ្វើ​ដំណើរ ដោយ​អាកាសធាតុក្តៅ​នៅ​កម្ពុជា ពិសេស​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​ចូល​ឆ្នាំ​ថ្មី​ ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​១៦ ​មេសា ២០១៧ ។

យើង​ទាំងអស់​គ្នា សុទ្ធ​តែ​បើក​ម៉ាស៊ីនត្រជាក់រថ​យន្ត ពេល​យើង​ធ្វើ​ដំណើរ ដោយ​អាកាសធាតុក្តៅ​នៅ​កម្ពុជា ពិសេស​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​ចូល​ឆ្នាំ​ថ្មី​ ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​១៦ ​មេសា ២០១៧ ។

ប៉ុន្តែ​យើង​ប្រហែល​មិនដឹង ឬ​ក៏​ធ្វេសប្រហែស នៅ​ក្នុង​ការ​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់​ឡានឱ្យ​​បាន​ត្រឹមត្រូវ ដោយ​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់ ដល់​សុខភាព ។ ដូច្នេះ តើ​យើង​បើក​ម៉ាស៊ីន​យ៉ាងណា? ដើម្បី​កុំ​ឱ្យ​វា​ប៉ះពាល់​ដល់​សុខភាព​?​



តាមធម្មតា កាលណា​យើង​ចេញពី​រថយន្ត យើង​ច្រើន​តែ​បិទ​កញ្ចក់​ឱ្យ​ជិត ដើម្បី​កុំឱ្យ​មាន​អ្វី​ចូល​ទៅ​ក្នុង​រថយន្ត​បាន តាំង​ពីទឹក​ភ្លៀង និង​ការ​លួច​ឆក់​ពី​ចោរ​ផង​ដែរ ។ នៅ​ពេល​ដែល​បិទ​កញ្ចក់​ជិត បរិមាណ​ឧស្ម័ន បង់​ហ្សែ​ន​កើនឡើង ហើយ​កើន​កាន់តែ​ខ្លាំង បើ​សិនជាដាក់​រថយន្ត​ក្រោម​កម្តៅថ្ងៃ គឺ​រហូតដល់​ទៅ​២០០០ ទៅ​៤០០០​ម​ក្រ គឺ​៤០ ដង​លើស​ពី​កម្រិត​ធម្មតា ។

កាលណាអ្នក​ចូល​ទៅ​ក្នុង​រថយន្ត អ្នក​នឹង​ដកដង្ហើម​យក​ឧស្ម័ន​នោះ (​ក្លិន​ដូច​ថង់​ប្លា​ស្ទិ​ក ) ដែល​មាន​ផល​ប៉ះពាល់យ៉ាង​ខ្លាំង ទៅ​លើតម្រង​នោម​ថ្លើម ឆ្អឹង និង​ធ្វើ​ឱ្យ​កើត​ជំងឺ​មហារីក​ផង​ដែរ ។ មិនតែប៉ុណ្ណោះ សារ​ពាង្គកាយ ត្រូវ​ចំណាយពេលជា​ច្រើន ដើម្បី កំចាត់ជាតិ​ពុល​នេះ​​ចេញ ។

​បើសិន​ជា​អ្នក​​ចូល​ទៅ​ក្នុង​រថយន្តភ្លាម រួច​បើក​ម៉ាស៊ីនត្រជាក់ភ្លាម អ្នក​ឃើញ​ហើយ​ថា មុន​នឹង​ធ្វើ​ឱ្យ​សីតុណ្ហភាព​ថយ​ចុះ​ខ្យល់​របស់ ម៉ាស៊ីនត្រជាក់​បក់​នាំ​ឧស្ម័ន​បង់​ហ្សែ​ន មក​ឱ្យ​អ្នក​ស្រូប​បឺត​យក​កាន់តែ​ខ្លាំង ។ 

​ដូច្នេះ មុន​នឹង​បើក​ម៉ាស៊ីនត្រជាក់​រថយន្ត អ្នក​គួរតែ បើក​កញ្ចក់ ឬ​ទ្វារ​រថយន្ត​ចំហ​សិន ហើយ​យក​ល្អ គួរ​នៅ​ក្រៅ​រថយន្ត​មួយសន្ទុះ​សិន ពេល​បើក​ម៉ាស៊ីនត្រជាក់ ចាំ​ដល់​សីតុណ្ហភាព ចុះ​ត្រជាក់​សព្វហើយ ទើប​ចូល​ទៅ​វិញ ​។